លោករដ្ឋមន្ត្រី លឹម គានហោ បានអនុញ្ញាតឲ្យលោកស្រី Jyotsana Varma នាយកថ្មីស្ថានតំណាងធនាគារអភិវឌ្ឍន៏អាស៊ី ( ADB )ប្រចាំប្រទេសកម្ពុជា និងសហការីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យធនធានទឹក

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃសុក្រ ១២ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដោយ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងមន្ត្រីបច្ចេកទេសក្រសួង បានអនុញ្ញាតឲ្យលោកស្រី Jyotsana Varma នាយកថ្មីស្ថានតំណាងធនាគារអភិវឌ្ឍន៏អាស៊ី ( ADB )ប្រចាំប្រទេសកម្ពុជា និងសហការីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យធនធានទឹក ក្រោមកម្មវិធីវិនិយោគ និងជំនួយបច្ចេកទេសរបស់ ADB។

នៅក្នុងជំនួបនេះ លោកស្រី  Jyotsana Varma បានធ្វើរបាយការណ៍ អំពីវឌ្ឍនភាពលើកិច្ចសហប្រតិបត្តិការរវាងADB និងក្រសួងធនធានទឹកនិងឧតុនិយម រួមមានគម្រោងដូចខាងក្រោម ៖

១- គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម ( IAIP )

២- គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ ( IWRM ) ដែលអនុវត្តក្នុងខេត្តតាកែវ , បាត់ដំបង , កំពង់ធំ , កំពត , កំពង់ចាម , បន្ទាយមានជ័យ , ពោធិសាត់ , ឧត្តរមានជ័យ , កំពង់ឆ្នាំង , កំពង់ស្ពឺ និងខេត្តកណ្តាល ។ ឆ្លៀតក្នុងឱកាសនោះលោកស្រី ក៏បានថ្លែងអំណរគុណដល់ លោករដ្ឋមន្ត្រីដែលបានបង្កលក្ខណះងាយស្រួលដល់គណ:ប្រតិភូ ( CPM ) របស់ ADB ដើម្បីកសាងនូវយុទ្ធសាស្រ្ត ( CPS ) សម្រាប់វិស័យធនធានទឹកក្នុងព្រះរាជាណាចក្រកម្ពុជា ។ 

បន្ទាប់ពីទទួលស្តាប់នូវរបាយការណ៍ខាងលើ លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្ររបស់ ADB នាពេលកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្នក្នុងការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តសំដៅដល់ការគ្រប់គ្រងនិងប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print