កំណាត់ផ្លូវជាតិលេខ៩៥​ ក្នុងភូមិសាស្ត្រស្រុកជ័យសែន​ ខេត្តព្រះវិហារ ផ្អាកជាបណ្តោះអាសន្ន​ រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ

ចែករំលែក៖

ខេត្តព្រះវិហារ : រដ្ឋបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា, ដោយស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង(ដងស្ទឹងសែន)បានបន្តឡេីងដល់កម្រិតប្រកាសអាសន្ន​ ធ្វេីឱ្យផ្លូវថ្នល់​ ស្ពាន​ មិនអាចទ្រាំទ្រនឹងរថយន្តដឹកទំនិញធុនធ្ងន់បាននៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ​ សូមធ្វេីការបិទចរាចរណ៍ទាំងស្រុងជាបណ្តោះអាសន្ន​ ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ​ នៅលេីកំណាត់ផ្លូវជាតិលេខ៩៥​ ចាប់ពីចំណុចគីឡូម៉ែត្រលេខ៤០​ ដល់គីឡូម៉ែត្រលេខ៤១​ ស្ថិតក្នុងភូមិពុទ្រា​ ឃុំពុទ្រា​ ស្រុកជ័យសែន​ ចាប់ពីថ្ងៃជូនដំណឹងនេះ​ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី​ ដេីម្បីថែរក្សាផ្លូវថ្នល់​ ស្ពានកុំឱ្យបាក់ស្រុត​ និងធានាដល់ការធ្វេីចរាចរណ៍ប្រកបដោយសុវត្ថិភាព៕
ប្រភពពី:​ មន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់ថា ,ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ មេត្តាជ្រាបថា៖ ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង(ទឹកស្ទឹងសែន) បានបន្តឡើងរហូតដល់កម្រិតប្រកាសអាសន្ន ធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញ ធុនធ្ងន់បានទេ។ អាស្រ័យហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមធ្វើការបិទចរាចរណ៍ ទាំងស្រុងជាបណ្ដោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅកំណាត់ផ្លូវជាតិលេខ៩៥ (ចាប់ពីចំណុចគីឡូម៉ែត្រលេខ៤០ ដល់គីឡូម៉ែត្រលេខ៤១) ស្ថិតក្នុងភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្តីជូនដំណឹងសាជាថ្មី ដើម្បីថែរក្សា ផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព។

ក្រោយពីបានទទួលសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី សាធារណ៍ជន និងបងប្អូន ប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និងសហការជាមួយយើងខ្ញុំដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួម ចំណែកថែរក្សាផ្លូវថ្នល់ ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print