កំណាត់​ផ្លូវជាតិ​លេខ​៥៧​ ប្រវែង​ប្រហែល​៥០​គម​ចាប់ពី​ស្រុក​ប​វេ​លម​ក​ស្រុក​សំពៅ​លូន​កំពុង​ប្រឈម​ការ​ខូចខាត​

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ផ្លូវជាតិ​លេខ​៥៧​ ចាប់ពី​ស្រុក​ប​វេ​ល​ រហូត​ដល់​ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ដែល​គេ​ប៉ាន​ប្រមាណ​មាន​ប្រវែង​ប្រហែល​៥០​គីឡូម៉ែត្រ​ ត្រូវ​គេ​មើលឃើញ​ថា​ បាន​និង​កំពុង​ប្រឈម​ការ​ខូចខាត​ គ្រា​ដែល​កំណាត់​ផ្លូវជាតិ​មួយ​ខ្សែ​នេះ​ មាន​ស្នាម​ហែក​ ប្រេះ​ និង​ស្រុត​ជា​អន្លើៗ​ ដោយ​គេ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ខេត្ត​ ជា​ពិសេស​មន្ទីរ​សាធារណការ​ និង​ជញ្ជូន​ខេត្តបាត់ដំបង​មិន​ទាន់​ប្រញាប់​ ទៅ​ជួសជុល​ឡើង​នៅឡើយ​នោះ​ទេ​ ។​

​ការ​មិន​អើពើ​ និង​មិន​យកចិត្តទុកដាក់​ជួសជុល​ផ្លូវ​ឡើង​វិញ​នោះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​រិះគន់​យ៉ាង​ធ្ងន់​ ដល់​មន្ទីរ​សាធារណការ​ខេត្តបាត់ដំបង​ ហាក់បីដូចជា​មានការ​ស្ពឹក​ស្រពន់​ មិន​បាន​យកចិត្តទុកដាក់​ពី​ការ​ខូចខាត​ផ្លូវ​ ហើយ​គេ​ទំនង​ទុក​ឱ្យ​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ​ រង​ការ​ខូចខាត​ទាំងស្រុង​ ទើប​គេ​ភ្ញាក់រលឹក​មក​ជួសជុល​តែ​ម្តង​ គ្រា​ដែល​ផ្លូវជាតិ​មានការ​ខូចខាត់​តិចតួច​មិន​នាំ​គ្នា​កសាងរ​ជួសជុល​នោះ​ ។​ បែក​ស្នាម​ ប្រេះ​ នៃ​កំណាត់​ផ្លូវជាតិ​លេខ​៥៧​ ត្រូវ​គេ​ដាក់​ការ​សង្ស័យ​ថា​ បណ្តាល​មក​ពី​រថយន្ត​ដឹក​ទំនិញ​ផ្ទុក​ធ្ងន់​លើស​ចំណុះ​ និង​ផ្លូវ​កសាង​មិនសូវ​មានគុណ​ភាព​ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​៥៧​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ កំណាត់​ផ្លូវជាតិ​លេខ​៥៧​មួយ​ខ្សែ​ខាងលើ​ បាន​រង​ការ​ហែក​ប្រេះ​ស្រុត​ជិត​មួយ​ឆ្នាំ​មក​ ហើយ​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ​ បាន​រង​ការ​ដឹក​ធ្ងន់​ពី​រថយន្ត​ដឹក​ទំនិញ​ឆ្លងកាត់​ចេញពី​ច្រកព្រំដែន​ កម្ពុជា​-​ថៃ​យ៉ាង​គគ្រឹកគគ្រេង​ និង​រថយន្ត​ដឹក​ដំឡូង​មី​ ដែល​គេ​ដឹក​ឆ្លងកាត់​យក​មក​លក់​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុងស្រុក​ភ្នំព្រឹក​ សំពៅ​លូន​ និង​ស្រុក​កំ​រៀង​ជាដើម​នោះ​ ។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ ខាន់​ ម៉ា​ណេ​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ជញ្ជូន​ខេត្ត​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​តាម​ទូរស័ព្ទ​កាលពី​កន្លង​ទៅ​ថ្មីៗ​នេះ​ថា​ លោក​បានដឹង​ហើយ​ផ្លូវ​ដែល​ហែក​ប្រេះ​ស្រុត​នោះ​ នៅ​ពេល​ឆាប់​ខាង​មុខ​ មន្ទីរ​សាធារណការ​ នឹង​ចុះ​ទៅ​ជួស​ឡើង​វិញ​ ។​ លោក​ថា​ ផ្លូ​ជាតិ​លេខ​៥៧​ ដែល​ហែក​ប្រេះ​នោះ​ដោយសារ​តែ​ផ្លូវ​រង​នឹង​កំ​ដៅ​ខ្លាំង​ពេក​ ទើប​ធ្វើ​ឱ្យ​មានការ​ ហែក​ប្រេះ​ផ្លូវជាតិ​នោះ​តែ​ម្តង​ ។​

​សូម​រំលឹក​ថា​ កន្លង​មក​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​លើក​ឡើង​ ឱ្យ​អាជ្ញាធរ​ខេត្ត​ ឬ​ក្រសួង​ ត្រូវ​យកចិត្តទុកដាក់​មើលថែ​ទាំ​ផ្លូវ​ឱ្យ​បាន​ល្អ​ បើ​ផ្លូវ​ណា​ខូចខាត​តិចតួច​ ប្រញាប់​ទៅ​កសាង​ជួសជុល​ឡើង​វិញ​ កុំ​ទុក​ឱ្យ​ខូច​ធ្ងន់​ទៅៗ​ ។​ មិនតែប៉ុណ្ណោះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​ធ្លាប់​ស្តីបន្ទោស​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ថា​ ជា​ក្រសួង​ស្ពឹក​ជាងគេ​ ផង​ដែរ​ ៕​

IMG_8692
IMG_8693

IMG_8694

ដោយ៖ សំ​ វិច្ឆិកា​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print