ភ្នំពេញ៖ ដំណើរកម្សាន្តមិត្តភាពតាម ផ្លូវគោករវាងព្រះរាជាណាចក្រកម្ពុជានឹង ព្រះរាជាណាចក្រថៃភ្នំពេញ-ប៉ាតាយ៉ា-បាង កកដែលនឹងចាកចេញពីរាជធានីភ្នំពេញនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ឆ្ពោះទៅ កាន់ប្រទេសថៃដោយមានរថយន្ត១៩ គ្រឿង ម៉ូតូ១១គ្រឿងរួមនឹងអ្នកបញ្ជាយានយន្ត(កីឡាករ)៥៩រូបផងដែរ។ នេះបើ តាមការបង្ហើបប្រាប់ពីសំណាក់លោក មៀច សុផាណា ប្រធានសហព័ន្ធកីឡា យានយន្តកម្ពុជាដែលបានថ្លែងក្នុងសន្និសីទ សារព័ត៌មានកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ ។
លោក មៀច សុផាណា បានបន្តទៀត ថា សហព័ន្ធកីឡាយានយន្តកម្ពុជាកើត ឡើងដោយមានការជួួយឧបត្ថម្ភជ្រោម ជ្រែងពីសមាគមយានយន្តថៃដែលកន្លង មកយើងតែងតែធ្វើកិច្ចសហប្រតិបត្តិការ ជារៀងរហូតមក។ ដោយឡែកក្បួន Karally នៅពេលនេះនឹងចេញដំណើរពីប្រទេស កម្ពុជាទៅប្រទេសថៃ ហើយភាគីថៃបាន ជួយទាំងផ្នែកបច្ចេកទេស និងធនធាន ពីព្រោះប្រទេសថៃគេមានបទពិសោធន៍ ជ្រៅជ្រះលើវិស័យកីឡាយានយន្តនេះ ។
លោកបន្តទៀតថា ក្បួនដំណើរKarally ដែលប្រទេសកម្ពុជារៀបចំឡើងជាមួយ ប្រទេសថៃគឺជាលើកទី១ហើយដែលយើង បានបញ្ជូនរថយន្តទៅប្រទេសថៃដែលជា និមិត្តរូបរវាងកីឡាករសហព័ន្ធយានយន្ត កម្ពុជានឹងសមាគមយានយន្តថៃ ។ ម្យ៉ាង ទៀតក្បួននេះមិនត្រឹមតែបង្កើតបរិយាកាស រីករាយស្និទ្ធស្នាលប៉ុណ្ណោះទេ ប៉ុន្តែវានាំ មកនូវចំណងទំនាក់ទំនងមិត្តភាពកាន់តែ ល្អរវាងប្រទេសទាំង២ទៀតផង ។
លោក បន្តថា ក្បួន Karally នេះមានរថយន្ត១៩ គ្រឿង ម៉ូតូ១១គ្រឿង អ្នកបញ្ជាយានយន្ត ៥៩រូប ដែលក្បួនដំណើរកម្សាន្តនេះដឹកនាំ ដោយលោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ហើយលោកក៏បាន ស្នើសុំឲ្យកីឡាករដែលចូលរួមត្រូវមាន សីលធម៌ថ្លៃថ្នូរ គោរពច្បាប់ទម្លាប់ឲ្យបាន ល្អ ព្រោះកីឡាករដែលចូលរួមទាំងនោះ តំណាងឲ្យប្រទេសកម្ពុជាដែលយើងមិន ត្រូវធ្វើអ្វីនាំឲ្យបាត់បង់ឬប៉ះពាល់កិត្តិយស ប្រទេសជាតិនោះទេ ។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល អគ្គ ទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតថៃប្រចាំកម្ពុជា មានប្រសាសន៍ថា ដំណើរកម្សាន្ត Karally នេះប្រារព្ធធ្វើចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ហើយក្នុងនោះយើង ក៏បានរៀបចំកម្មវិធីចាប់ដៃគូពាណិជ្ជកម្ម នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ដែល មានការអញ្ជើញថ្នាក់ដឹកនាំកម្ពុជាដែល ដឹកនាំដោយលោក ហ៊ុន ម៉ានី និងមានការចូលរួមពីអ្នកជំនួញមហាសេដ្ឋីប្រទេស កម្ពុជា និងភាគីថៃដឹកនាំដោយ Nuttavudh Photisaro ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ។ ចំណែកវេទិកាចាប់ដៃគូពាណិជ្ជកម្មយើង រៀបចំធ្វើនៅទីក្រុងបាងកកក្នុងគោលបំណង បង្កើនទំនាក់ទំនងពាណិជ្ជកររវាងកម្ពុជា- ថៃឲ្យពាណិជ្ជករមានឱកាសស្គាល់និងធ្វើ ពាណិជ្ជកម្មជាមួយគ្នា ។
លោកស្រីបន្តទៀតថា កម្មវិធីដំណើរ កម្សាន្តKarally នេះយើងបានរៀបចំសហ ការជាមួយអាជ្ញាធរទេសចរណ៍ប្រទេសថៃ គណៈកម្មាធិការវិនិយោគទុនប្រទេសថៃ ក្នុងនោះក៏មានការិយាល័យទេសចរណ៍ របស់ថៃប្រចាំក្រុងហូជីមិញនឹងធ្វើដំណើរ រួមជាមួយភាគីកម្ពុជានៅថ្ងៃទី២៦ ខែឧសភា នេះផងដែរ ។
លោក Nuttavudh Photisaro ឯកអគ្គ រាជទូតថៃប្រចាំកម្ពុជាមានប្រសាសន៍ថា ដំណើរកម្សាន្តនេះមិនមែនសម្រាប់ថ្នាក់ ដឹកនាំទេ ប៉ុន្តែជាដំណើរកម្សាន្តរវាងប្រជា ជននឹងប្រជាជនដើម្បីបង្កើនចំណងមិត្ត ភាពរវាងប្រទេសទាំង២ កម្ពុជា-ថៃដែល នាំមកនូវផលចំណេញដល់វិស័យទេស ចរណ៍ ពាណិជ្ជកម្មទៀតផង ។ ទន្ទឹមនឹង នោះលោកឯកអគ្គរាជទូតសង្ឃឹមថា ដំណើរ កម្សាន្តនេះនឹងទទួលបានជោគជ័យដូច ការរំពឹងទុក ព្រោះប្រជាពលជននិងប្រជា ជនបានប្រាស្រ័យទាក់ទងគ្នា ហើយពាណិជ្ជ ករក៏មានឱកាសបានជួបពិភាក្សាគ្នាដើម្បី វិនិយោគទៅថ្ងៃអនាគត៕
ដោយ៖ សុខ ខេមរា