នៅថ្ងៃទី២០ ខែឧសភា លោកស្រី Tsai Ing Wen បានស្បថចូលកាន់តំណែងជាមេដឹកនាំកោះតៃវ៉ាន់គឺជាស្ត្រីដំបូងគេបង្អស់។ ពិធីស្បថចូលកាន់តំណែងធ្វើឡើងចំពោះមុខទង់ជាតិនិងរូបសំណាកអ្នកបង្កើតកោះតៃវ៉ាន់។
សារព័ត៌មានរ៉យទ័របានផ្សាយថា លោក ស្រី Tsai អាយុ៥៩ឆ្នាំ ប្រធានគណបក្ស ប្រឆាំង DPP បានឡើងកាន់តំណែងក្រោយ ពេលទទួលបានជ័យជម្នៈនៅក្នុងការបោះឆ្នោតកាលពីខែមករាឆ្នាំ២០១៦។ លោកស្រីបានយកឈ្នះលើគូប្រជែងដែលកាន់ អំណាចអស់រយៈពេល៨ឆ្នាំគឺលោក ម៉ា យីងជីវ។
តាមការផ្សព្វផ្សាយរបស់បណ្តាញព័ត៌មាន លោកស្រី Tsai គឺជាអ្នកនយោបាយ ដែលមើលពីខាងក្រៅជានារីទន់ខ្សោយ ប៉ុន្តែខាងក្នុងជាអ្នកនយោបាយមានការ យល់ដឹងខ្ពស់។ គណបក្សរបស់លោកស្រីមានគោលនយោបាយគាំទ្រកោះតៃវ៉ាន់ ឯករាជ្យចេញពីប្រទេសចិន។ ជាមួយនឹងជ័យជម្នៈរបស់លោកស្រីធ្វើឲ្យទំនាក់ទំនងជាមួយទីក្រុងប៉េកាំងកាន់តែប្រឈមមុខតានតឹងដាក់គ្នាជាងមុន។
ព្រឹត្តិការណ៍ស្បថចូលកាន់តំណែង របស់លោកស្រីបានទាក់ទាញការចាប់ អារម្មណ៍យ៉ាងខ្លាំងពីប្រទេសជាច្រើន ពិសេសគឺប្រទេសចិនតែម្តង។ នៅមុន ពេលលោកស្រីស្បថចូលកាន់តំណែង កម្លាំងទាហានចិនបានធ្វើសមយុទ្ធនៅ ឆ្នេរសមុទ្រភាគខាងកើតដោយមានទិសដៅឆ្ពោះទៅកាន់កោះតៃវ៉ាន់។
បើទោះជាមានទស្សនកិច្ចរឹងមាំជាមួយចិន តែលោកស្រីនៅតែរក្សាស្ថិរភាព នយោបាយ និងសន្តិភាពនៅក្នុងទំនាក់ ទំនងជាមួយចិន។
ក្នុងពេលនេះដែរ កោះតៃវ៉ាន់បានដាក់ពង្រាយកាំជ្រួចមីស៊ីលប្រភេទទំនើបដែលអាចវាយប្រហារដល់ទីតាំងយោធាសំខាន់ៗ តាមបណ្ដោយឆ្នេរសមុទ្រភាគអាគ្នេយ៍នៃ ប្រទេសចិន ។
សារព័ត៌មាន Liberty Time របស់កោះតៃវ៉ាន់បានដកស្រង់ប្រភពព័ត៌មានដែល មិនបញ្ចេញឈ្មោះថា ការផលិតកាំជ្រួច ប្រភេទថ្មី Brave Wind 2E រួចរាល់ជាស្ថាពរហើយបានដាក់ឱ្យប្រើប្រាស់។ កាំជ្រួចមីស៊ីលនេះបាញ់បានរយៈចម្ងាយរហូតដល់៥០០គីឡូម៉ែត្រ។
មន្ដ្រីជាន់ខ្ពស់កោះតៃវ៉ាន់បដិសេធមិនធ្វើ អត្ថាធិប្បាយជុំវិញសកម្មភាពខាងលើទេ ប៉ុន្ដែ សារព័ត៌មានតៃវ៉ាន់ផ្សព្វផ្សាយថា គម្រោងផលិតកាំជ្រួចមីស៊ីលនោះបានចំណាយប្រាក់អស់ជាង១,២ពាន់លានដុល្លារ។
លោក Kevin Cheng អ្នកនិពន្ធដ៏ល្បី ល្បាញរបស់ទស្សនាវដ្ដីការពារជាតិអាស៊ីប៉ាស៊ីហ្វិកប្រចាំនៅទីក្រុងប៉េកាំងបានបញ្ជាក់ ថា “ត្រួតពិនិត្យទៅលើជ្រុងណាមួយប្រព័ន្ធ កាំជ្រួចមីស៊ីលទាំងនោះមានតួនាទីយ៉ាងសំខាន់ដូចជាប្រព័ន្ធកាំជ្រួចការពារដែរ។ ក្នុងករណីដែលមានសង្គ្រាមកើតឡើងនៅ ឈូងសមុទ្រកោះតៃវ៉ាន់ គឺប្រព័ន្ធកាំជ្រួចមីស៊ីលទាំងនោះនឹងត្រូវប្រើប្រាស់សម្រាប់ វាយលុក”។
លោក Kevin Cheng បានបញ្ជាក់ ទៀតថា មានកាំជ្រួចមីស៊ីលប្រភេទ Brave Wing 2E ជាង១០០ដើមបានដាក់ពង្រាយនៅតាមបណ្ដោយឆ្នេរសមុទ្រកោះតៃវ៉ាន់ដោយបង្វែរគោលដៅទៅចិនដីគោក។ លោក Song Jaw Wen សមាជិកក្រុមស្រាវជ្រាវបានឱ្យដឹងថា នេះជាលើកទី១ហើយដែលកាំជ្រួចមីស៊ីលរបស់កោះតៃវ៉ាន់ដែលមានពលរដ្ឋ២៣លាននាក់បានដាក់ពង្រាយ បែបនេះ។
ផ្ទុយទៅវិញភាគីចិនក៏បានដាក់ ពង្រាយកាំជ្រួចមីស៊ីលទំនើបៗរហូតដល់១.៦០០ ដើមនៅជិតកោះតៃវ៉ាន់និងតម្រង់មកកាន់ កោះតៃវ៉ាន់ដែរ។
ទំនាក់ទំនងរវាងចិននឹងកោះតៃវ៉ាន់ មានភាពល្អប្រសើរឡើងវិញក្រោយពេលអ្នកដឹកនាំនយោបាយកោះតៃវ៉ាន់មាន ទស្សនៈស្និទ្ធស្នាលជាមួយទីក្រុងប៉េកាំង។ លោក ម៉ា យីងជីវ ឡើងដឹកនាំកោះតៃវ៉ាន់តាំងពីឆ្នាំ២០០៨ ដោយលោកសន្យាថា នឹងមិនប្រើប្រាស់គោលនយោបាយប្រឆាំង ជាមួយចិនដីគោកនោះឡើយ។ ទំនាក់ទំនង ដ៏ល្អប្រសើរនោះបានធ្វើឱ្យអ្នកទេសចរជាច្រើនមកកាន់កោះតៃវ៉ាន់។ បច្ចុប្បន្នលោក ម៉ា យីងជីវ បានជាប់ឆ្នោតជាមេដឹកនាំ កោះតៃវ៉ាន់អាណត្ដិទី២រយៈពេល៤ឆ្នាំបន្ដទៀត។
ប៉ុន្ដែពេលកន្លងមកថ្មីៗចិននិងកោះតៃវ៉ាន់បានរង្គោះរង្គើក្នុងទំនាក់ទំនងពេល ដែលសភាអាមេរិកអនុម័តលក់យន្ដហោះ ចម្បាំងអេហ្វ-១៦រាប់សិបគ្រឿងឱ្យកោះ តៃវ៉ាន់។ រដ្ឋាភិបាលទីក្រុងប៉េកាំងក៏បាន ថ្កោលទោសដល់សភាអាមេរិកថា បាន បំបែកបំបាក់ទំនាក់ទំនងដ៏ល្អប្រសើររវាង ចិនដីគោកនឹងកោះតៃវ៉ាន់។
ការដាក់ពង្រាយប្រព័ន្ធកាំជ្រួចមីស៊ីល ថ្មីបំផុតរបស់កោះតៃវ៉ាន់កើតឡើងក្រោយ ពេលដែលសារព័ត៌មាន China Post បាន ផ្សព្វផ្សាយថា យន្ដហោះចម្បាំងវាយលុក និងប្រព័ន្ធកាំជ្រួចមីស៊ីលបានដាក់ពង្រាយ នៅទីតាំងទ័ពអាកាសថ្មីរបស់ចិនដែលមាន ទីធ្លាធ្វើសកម្មភាពគ្របដណ្ដប់ទាំងកោះ តៃវ៉ាន់ និងបណ្ដាកោះដែលមានវិវាទនៅ សមុទ្រចិនខាងត្បូង។
សព្វាវុធដែលចិនដាក់ពង្រាយនោះ រួមមានយន្ដហោះចម្បាំងប្រភេទថ្មី J-10, SU-30 យន្ដហោះវាយលុកគ្មានមនុស្ស បើក និងកាំជ្រួចមីស៊ីលការពារប្រភេទ S-300 ទៀតផង។
ប៉ុន្ដែមន្ដ្រីចារកម្មកោះតៃវ៉ាន់មិនព្រួយបារម្ភជុំវិញការដាក់ពង្រាយសព្វាវុធទាំង នោះឡើយដោយតៃវ៉ាន់យល់ឃើញថា គម្រោងខាងលើរបស់ចិនសម្រាប់ធ្វើ សង្គ្រាមជាមួយបណ្ដាប្រទេសដែលមាន វិវាទនៅតំបន់សមុទ្រខាងត្បូងតែប៉ុណ្ណោះ។ សកម្មភាពខាងលើរបស់ចិនក្នុងគោលដៅគំរាមកំហែងដល់នាវាចម្បាំងរបស់កម្លាំង ទាហានជើងទឹកជប៉ុន អាមេរិក ហ្វីលី ពីន…។
តាមប្រភពព័ត៌មានបានផ្សព្វផ្សាយថា ទីតាំងទ័ពអាកាសថ្មីបានសាងសង់ឡើងមានកម្ពស់ពីទឹកសមុទ្រ៣៦០ម៉ែត្រនៅ តំបន់ខ្ពង់រាបជាប់ឆ្នេរសមុទ្រខាងកើតឆ្ពោះ ទៅសមុទ្រដាវយ៉ូ ដែលជប៉ុនហៅថា សេន កាគូ កំពុងតែមានវិវាទជាមួយចិនផងដែរ នោះ។
ក្រោយពេលទីតាំងទ័ពអាកាសថ្មីនេះ បានរៀបចំរួចរាល់ចិននឹងបន្ដដាក់ពង្រាយទាហានអាកាសបន្ថែមទៀតនៅទីនោះ។ ទីតាំងទ័ពអាកាសថ្មីមានចម្ងាយពីទីក្រុងតៃប៊ិតែ២៤៦គីឡូម៉ែត្រនៅភាគអាគ្នេយ៍ និងចម្ងាយពីកោះសេនកាគូ៣៤០គីឡូ ម៉ែត្រ។ ទីតាំងទ័ពអាកាសនោះប្រព័ន្ធរ៉ាដាកោះតៃវ៉ាន់ក៏អាចចាប់បានផងដែរ។
នៅពេលដែលយន្ដហោះចម្បាំងហោះ ហើរចេញពីអាកាសយានដ្ឋានយោធាថ្មីនោះរយៈពេលតែ១០នាទីប៉ុណ្ណោះ គឺទៅ ដល់ដែនអាកាសរបស់កោះតៃវ៉ាន់ហើយ។ ចំណុចទាំងនោះហើយដែលធ្វើឱ្យមន្ដ្រីជាន់ខ្ពស់តៃវ៉ាន់មួយចំនួនបង្ហាញក្ដីព្រួយបារម្ភស្ដីពីសន្ដិសុខកោះតៃវ៉ាន់ផងដែរ។
ការត្រៀមសព្វាវុធរបស់ចិនក្នុងពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងៗនៅសមុទ្រខាងត្បូងជាមួយប្រទេសហ្វីលីពីន ពិសេសក្រោយពេលដែលប្រទេសជាច្រើន បានបញ្ជូននាវាចម្បាំងសព្វាវុធទំនើបៗ មកកាន់ហ្វីលីពីន ក្នុងនោះរួមមានអាមេរិក ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង ជាដើម ៕
ប្រែសម្រួល៖ ម៉ែវ សាធី