ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានមានប្រសាសន៍លើកឡើងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំងយើងជាប់ជាប្រចាំ។ ការគិតគូរសុខទុក្ខនេះ តាមរយៈ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ចាការកងទ័ពជើងគោក ដែលតែងតែចុះសួរសុខទុក្ខ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងសុខទុក្ខរបស់កងកំលាំងយើងជីវភាព ក៏ដូចម្ហូបអាហារប្រចាំថ្ងៃជាដើម។
ការលើកឡើងបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាស មេបញ្ជាការ អញ្ជើញចែកជូនអាវរងារដែលជាអំណោយដ៏្លថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់កងកំលាំងជានាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល។
ជំនួសមុខឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹងករងកណ្តាល សូមសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រមុខដឹងនាំប្រទេស ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជារៀងរាល់ឆ្នាំ ដោយបានឧបត្ថម្ភផ្ដល់ប្រាក់ភ្ជុំបិណ្ឌ-ចូលឆ្នាំ និងរដូវភ្លៀង ផ្តល់ជូនអាវភ្លៀង រដូវរងារ ផ្តល់ជូនអាវរងារ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល សូមប្ដេជ្ញាស្មោះត្រង់ជឿជាក់ឥតងាករេលើការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងបន្តបោះឆ្នោតគាំទ្រសម្ដេចតេជោធ្វើជានាយករដ្ឋមន្ត្រី អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត ព្រមទាំងគាំទ្រចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការបោះឆ្នោតនាពេលអនាគត៕
ដោយ : សហការី