Messi មិនមានវត្តមានក្នុងជំនួបជាមួយ Benfica នៅ Champions Leagueរាត្រីនេះទេ

ចែករំលែក៖

ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានដកចេញពីការប្រកួតវគ្គជម្រុះ Champions League របស់ក្រុម Paris St-Germain ជាមួយ Benfica នៅរាត្រីថ្ងៃអង្គារនេះ ដោយសាររបួសកំភួនជើង។

 Messi វ័យ៣៥ឆ្នាំបានស៊ុតបញ្ចូលទីក្នុងការប្រកួតក្រៅទឹកដីក្នុងក្រុម Benfica របស់លីកកំពូលព័រទុយហ្គាល់កាលពីសប្តាហ៍មុនមុនពេលត្រូវបានដកចេញដោយសាររបួសនៅពេលនេះ។

 ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះក៏បានខកខានការប្រកួត Ligue 1 កាលពីថ្ងៃសៅរ៍ជាមួយនឹងក្រុម Reims ដែល PSG ខកខានក្នុងការរកគ្រាប់បាល់ក្នុងលីកជាលើកដំបូងនៅរដូវកាលនេះក្នុងលទ្ធផលស្មើគ្នា។

 ជាមួយគ្នានេះកីឡាករ Presnel Kimpembe, Nuno Mendes និង Renato Sanches ក៏នឹងត្រូវអវត្តមានក្នុងការប្រកួតសម្រាប់ក្រុមម្ចាស់ផ្ទះនៅកីឡដ្ឋាន Parc des Princes ផងដែរ។

 បច្ចុប្បន្នក្រុម PSG ឈរ កំពូល តារាង ពូល H មាន៧ពិន្ទុ ស្មើពិន្ទុជាមួយ Benfica ជាមួយ ខណៈ Juventus ឈរលេខ៣មាន៣ពិន្ទុ។ ប្រវត្តិជួបគ្នារវាងក្រុម PSG នឹងក្រុម Benfica ៧លើកចុងក្រោយគឺ PSG ឈ្នះ២ដង, Benfica ឈ្នះ៣ដង និងស្មើ២ដង (រូបភាព BBC Sport)

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print