មើមខ្ជាយ​ ជាឱសថព្យាបាលការឈឺពោះ ,ប្រេះមាត់ ,ស្ងួតមាត់ ,អាសន្នរោគ ,ពិស និងធ្លាក់ស

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ព្រហស្បតិ៍​ទី​១៣​ ខែតុលា​ ឆ្នាំ​២០២២នេះ​ថា៖​ តាមការដកស្រង់ចេញពី​សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា​ ខ្ជាយ(Finger root, Chinese ginger) វាជារុក្ខជាតិនេះមានមើមជាចង្កោមប៉ុនមេដៃ ដើមមានកម្ពស់ ៥០-៨០ស.ម។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ដើមនីមួយៗមានស្លឹកតិច ស្លឹករួមតូចនៅគល់ ស្រួចចុង ហើយរីកធំនៅផ្នែកកណ្តាល (ovate) មានប្រវែង២៥-៥០ស.ម ទទឹង ៥-១២ស.ម ពណ៌បៃតងចាស់ ស្ទបស្លឹក (sheath) ពណ៌ក្រហម ទងស្លឹកប្រវែង ៦-១៦ស.ម។ ផ្កាមានក្លឹនក្រអូប ត្របកផ្កាជាបំពង់ប្រវែង១,៥-២ស.ម ស្រទាប់ផ្កាពណ៌សឬផ្កាឈូក។ ស្រទាប់ធំ (labellum) ពណ៌សឬលឿងស្រាល និងពណ៌ក្រហមលាយស្វាយនៅចុងស្រទាប់។

ចំណែក​ផ្កាមានកេសរឈ្មោល១ (stamen) កប់ក្នុងស្រទាប់ផ្កាដោយមានទងខ្លី នៅសងខាងស្រទាប់ធំមានកេសរឥតផល (staminode) លាតធំស្រដៀងស្រទាប់ផ្កា ហើយមានពណ៌ផ្លាឈូកស្រាល។ សាច់មើមមានក្លឹនឈ្ងុយ និងត្រូវបានគេនាំចូលយកមកដាំនៅគ្រប់កន្លែងនៅកម្ពុជា។

...

សូមជម្រាបថា​ ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖​ គ្រឿងទេស មើមស្លសម្លទឹកខ្ជាយ ប្រហើរ និងម្ជូរគ្រឿង។ល។​ រីឯ​ឱសថ មើមព្យាបាលការឈឺពោះ ប្រេះមាត់ ស្ងួតមាត់ អាសន្នរោគ ពិស និងធ្លាក់ស៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print