នាយ ចឺម៖ ពុកអើយម៉ែអើយ នីឡា ភ្ជាប់ពាក្យការចោលខ្ញុំហើយ!មិនមែនជារឿងពិត

ចែករំលែក៖

ភ្នំពេញ៖ បើទោះបីនាយចឺមតារាកំប្លែងវ័យក្មេងរួមក្រុមនាយពាក់មីធ្លាប់ បានបកស្រាយបទ ពុកអឺយ ម៉ែអើយ… មុនពេល កញ្ញា វ៉ាន់ នីឡា ភ្ជាប់ពាក្យជាមួយកូនប្រុសម្ចាស់ផលិតកម្មនិងជា ថៅកែល្ខោនបាសាក់ ល្បីឈ្មោះប្រចាំខេត្តតាកែវអ្នកស្រី ភី សុគន្ធី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ក្តីក៏អត្ថន័យនៃបទចម្រៀងមួយបទនេះហាក់ ដូចជារឿងពិតរបស់នាយចឺមអ៊ីចឹង ។

ក្រុមអ្នកនិយមលេងហ្វេសប៊ុកជាច្រើន កំពុងមានការចាប់អារម្មណ៍សម្រាប់អ្នកកាត់រូបភាពការភ្ជាប់ពាក្យរបស់ វ៉ាន់ នីឡា ទៅនឹងចម្រៀងរបស់នាយចឺម ពុកអើយ ម៉ែអឺយ នីឡា ភ្ជាប់ពាក្យការ ចោលកូន ហើយ… រួមនឹងកាយវិការរបស់នាយ កំពុងតែដេកឈឺចិត្តព្រោះតែ នីឡា សម្រេច ចិត្តភ្ជាប់ពាក្យជាមួយបុរសថ្មីចោលខ្លួនដែលទទួលបានថ្លៃបណ្ណាការ៣ម៉ឺនដុល្លារកាលពីពេលកន្លងទៅថ្មីៗនេះ។

បើក្រឡេកមើលនៅលើបណ្ដាញទំនាក់ ទំនងសង្គមហ្វេសប៊ុកក្នុងរយៈពេល៣ថ្ងៃសោះទទួលបានការចូលទស្សនាប្រមាណជិត១០ម៉ឺននាក់ ព្រមទាំងមានការShare ពេញបណ្ដាញហ្វេសប៊ុកពីមួយទៅមួយ។ ជាមួយគ្នានេះដែរ ក៏មានអ្នកComment ជាច្រើនបានលើកឡើងថារវាងកញ្ញា វ៉ាន់ នីឡា និងនាយចឺម ពិតជាមានលក្ខណៈសមគ្នាទាំងការសម្តែងនិងការរស់នៅខាងក្រៅដូចក្នុងសាច់រឿងនោះ ។

បន្ទាប់ពីមានព័ត៌មាននេះ និងលេចរូបភាពកាត់តបង្ហោះនៅក្នុងហ្វេសប៊ុកភ្លាម នាយចឺមអស់សំណើចហើយបានប្រាប់នគរវត្តថាពុំមានរឿងនេះកើតឡើងទេ ។ នាយចឺមប្រាប់ថារវាងរូបគេនឹងវ៉ាន់ នីឡា រាប់អានគ្នាដូចបងប្អូននិងជាមិត្តរួមអាជីពប៉ុណ្ណោះ ពុំអាចឈានទៅរកហែកបេះដូងបង្ហាញគ្នានោះទេ ។

នាយចឺមថា ការផ្គូផ្គងរបស់ទស្សនិក ជននិងការលើកឡើងក្នុងហ្វេសប៊ុករបស់បងប្អូនយើងចំពោះរូបគេនិងវ៉ាន់ នីឡា ជាទស្សនៈរបស់ពួកគាត់តែយើងទាំងពីរ (នាយចឺម និងវ៉ាន់ នីឡា) គ្រាន់តែរាប់ អានគ្នាដូចបងប្អូនបង្កើតប៉ុណ្ណោះ ។

ចំណែកកញ្ញា វាន់ នីឡា វិញបានឲ្យដឹង ក្នុងហ្វេសប៊ុករបស់នាងដោយបដិសេធដូចនាយចឺមផងដែរថា រវាងនាងនឹងនាយចឺមគ្រាន់តែជាមិត្តរួមអាជីពនិងរាប់អានគ្នាដូចបងប្អូនប៉ុណ្ណោះ ៕

ប្រាថ្នា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print