ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លូនដោយសារពាក់ព័ន្ធករណីចែកចាយនូវសារធាតុញៀនខុសច្បាប់នៅក្រុងបានលុង។
ករណីបង្រ្កាបនេះធ្វើឡើងនៅវេលាម៉ោង២១និង១០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នៅចំណុភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ការបង្រ្កាបជនសង្ស័យចែកចាយគ្រឿងញៀននេះដឹកនាំដោយលោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុងបាននាំកំលាំងក្នុងអង្គភាពចំនួន៦នាក់ បន្ទាប់ពីអនុវត្តតាមគោលការណ៍ណែនាំពីលោកឧត្តសេនីយ៍ គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តផង។
លោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ាមេបញ្ជាការក្រុង បានឲ្យដឹងថាជនសង្ស័យនោះមានឈ្មោះចាន់សុខា ភេទប្រុស អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មីសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី។
ហើយក៏បានចាប់យកវត្ថុតាងមួយចំនួនដូចជាម្សៅក្រាមពណ៍សថ្លា៣កញ្ចប់តូច ទូរស័ព្ទដៃមួយគ្រឿង និងម៉ូតូ១គ្រឿងម៉ាកស្កូពី(scopy)។
បច្ចប្បន្នជនសង្ស័យកំពុងឃាត់ខ្លូននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីបំពេញសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕
ដោយ វុទ្ធឦសាន្ត