អាជ្ញាធរសង្គ្រោះជនរងគ្រោះ៧៥នាក់ដែលប្ដឹងចូលផេកសម្ដេចក្រឡាហោមចេញពីកាស៊ីណូ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ អាជ្ញាធររដ្ឋាភិបាលបាននិងកំពុងខិតខំទឹកភ្នែកឫសគល់ការជូនដូរមនុស្សនៅក្នុងប្រទេសជាក់ស្ដែងប្រតិបត្តិការនៅតាមបណ្ដាការស៊ីណូតាមព្រំដែនប្រទេសជិតខាងបាននិងកំពុងការស៊ើបបង្កើតគ្រប់រូបភាពដើម្បីធានាបានថា កម្ពុជាមិនមែនជាទីកន្លែងសម្រាប់ការជួញដូរមនុស្សមនុស្សឡើយ។

ជាក់ស្តែងអាជ្ញាធរខេត្តឧត្តរមានជ័យសហការជាមួយស្ថាប័នជំនាញបានធ្វើប្រតិបត្ដិការជួយ​សង្គ្រោះជន បរទេសចម្រុះជាតិសាសន៍​ ចំនួន៧៥នាក់ ចេញពីតំបន់ការស៊ីណូអូរស្មាច់​ ក្នុងខេត្ដឧត្ដរមានជ័យ ដែលគេសង្ស័យថា ពួកគេ ត្រូវបានធ្វើការជួញដូរមកពីក្រៅប្រទេស ​តាមការអូសទាញពីមេខ្សល់ និងទំនាក់ទំនងគ្នាតាមអនឡាញ ​ក្រោមរូបភាពតម្លៃការងារខ្ពស់នៅកម្ពុជា។

លោកស្រី ជូ ប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ ជាអនុប្រធានអចិន្ដ្រៃយ៍​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ​បានឲ្យដឹងថា ជនបរទេសចំនួន៧៥នាក់ ត្រូវបានអាជ្ញាធរធ្វើប្រតិបត្ដិការរកឃើញ ​នៅអូរស្មាច់ កាលពីថ្ងៃទី១៥ ខែតុលា នេះ ​ដែលជនរង គ្រោះទាំង នោះ ត្រូវ​បាន​អូសទាញមកពី​ប្រទេស​វៀតណាម,ចិន,ឥណ្ឌា,ម៉ាឡេស៊ី​ និងឥណ្ឌូនេស៊ី ដើម្បីធ្វើការងារ ​នៅកាស៊ីណូអូរស្មាច់។ ជនរងគ្រោះទាំងអស់ បច្ចុប្បន្ន ​កំពុងត្រូវបានដាក់ឱ្យស្នាក់នៅបណ្ដោះអាសន្ន នៅខេត្ដសៀមរាប ខណៈអ្នកជំនាញកំពុងស៊ើបអង្កេតរកជនល្មើស។

លោកស្រីបានបញ្ជាក់ថា ប្រតិបត្ដិការនេះ ​ជនរងគ្រោះ បានដាក់បណ្ដឹង​ចូល​ផេក​សម្ដេច​ក្រឡា ហោម ស ខេង ​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

...

លោកស្រីរដ្ឋលេខាធិការបានបន្ថែមថា កម្ពុជាមិនមែនជាទីកន្លែងជួញដូរមនុស្សទេ ​ហើយបើសិនជារកឃើញថា​មានការ​ជួញដូរមនុស្សនៅកម្ពុជា ​កម្ពុជាមិនអត់ឱនឱ្យជាដាច់ខាត៕ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print