ភ្នំពេញ : ចាប់ពីថ្ងៃទី១៩ – ២៥ ខែតុលា អាចនឹងមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី១៩ – ២៥ ខែតុលា ឆ្នាំ២០២២ ) របស់ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។
– នៅថ្ងៃទី១៩-២១ ខែតុលា ព្រះរាជណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ។ ចំណែកព្យុះទី២០ ឈ្មោះ នេសាទ ( NESAT ) ដែលបានកេីតឡេីងនៅភាគខាងជេីងហ្វីលីពីន និងថមថយឥទ្ធិពលនៅពេលធេី្វដំណេីរដល់ប៉ែកខាងក្រោមនៃភាគខាងជេីងវៀតណាម នៅថ្ងៃទី២១ ខែតុលា ។ ចាប់ពីថ្ងៃទី២២-២៥ ខែតុលា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ពីចិនចុះខ្សោយខណៈដែលជ្រលងងសម្ពាធទាបពីសមុទ្រចិនខាងត្បូងបង្កេីនឥទ្ធិពលមកលេីភាគខាងត្បូងកម្ពុជា ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ណភាពអតិបរមា មានពី ៣០-៣២ °C
-ចាប់ពីថ្ងៃទី១៩-២១ ខែតុលា ស្ទេីរតែគ្មានភ្លៀង បេីមានតិចតួចតែប៉ុណ្ណោះ ។ បន្ទាប់ពីនោះបណ្តារាជធានី-ខេត្ត នៅភាគខាងក្រោមនិងខាងជេីងជាប់ប្រទេសវៀតណាម នឹងមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។ ចំពោះបណ្តាខេត្តដទៃទៀតអាចមានភ្លៀងតិចតួច ។
២-តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– ចាប់ពីថ្ងៃទី១៩-២១ ខែតុលា បេីមានតិចតួចតែប៉ុណ្ណោះ ។ បន្ទាប់ពីនោះនឹងអាចមានភ្លៀងក្នុងកំរិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ណភាពអតិបរមា មានពី ២៩-៣១ °C
– អាចមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន ៕
ដោយ : សុខ ខេមរា