ស្រ្តីម្នាក់ត្រូវចោរឆក់កាបូបអស់ជាង១ម៉ឺនបាត ខណៈជិះកង់បីទៅឡើងយន្តហោះទៅប្រទេថៃ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីរូបស្រស់ម្នាក់ត្រូវបានជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងដេញតាមធ្វើសកម្មភាពឆក់កាបូបលុយ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍នោះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភ្លើងស្តុប ច្រកចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រ្តីរងគ្រោះមានឈ្មោះ ឈីង ធីតា អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងក្រុងប៉ាយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនៅក្នុងកាបូប របស់នាងដែលត្រូវចោរឆក់យកទៅបាត់នោះមានលុយជាង ១០,០០០បាត(ជាងមួយម៉ឺនបាត) ទូរស័ព្ទ១គ្រឿង, និងលិខិតឆ្លងដែន, ព្រមទាំងឯកសារផ្សេងៗទៀតផងដែរ។ ចំណែកជនសង្ស័យជាចោរមានតែម្នាក់ឯងជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅ មិនចាំស្លាកលេខ ហើយប៉ូលិសបាននិយាយថា ជននេះគឺជាមុខសញ្ញាចោរឆក់កាបូបភ្ញៀវដែលធ្វើដំណើរតាមអាតុកៗទៅឡើងយន្តហោះបែបនេះ បានសម្រេចច្រើនលើកមកហើយ និងមានសំណាងបានរត់គេចខ្លួនរួចរហូតទៀតផង។

ស្រ្តីរងគ្រោះបន្តថា នាងបានមកលេងបងប្អូននៅទួលគោក រាជធានីភ្នំពេញមានរយៈពេល ៤-៥ថ្ងៃកន្លងមកហើយ នៅមុនពេលកើតហើតុនាងបាន ជិះរ៉ឺម៉កកង់បីធ្វើដំណើរចេញពីផ្ទះបងប្អូន ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចាកចេញទៅកាន់ប្រទេសថៃ។ ដែលនៅក្នុងខណៈនោះក៏មានបងប្អូនធ្វើដំណើរជាមួយផងដែរ ហើយនាងបានទុកកាបូបនៅក្រោមជើង មិនហ៊ានស្ពាយឬកាន់ក្នុងដៃទេ ព្រោះខ្លាចចោរឆក់ លុះពេលទៅដល់ត្រង់ចំណុចភ្លើងស្តុប ច្រកចូលអាកាសយានដ្ឋាន បានឈប់ព្រោះភ្លើងស្តុបក្រហមមិនអាចបន្តដំណើរបាន។

ស្រ្តីរងគ្រោះបន្តទៀតថា គ្រាន់តែឈប់ភ្លាមស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅ ទៅឈប់ជិតនិងបានធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ខណៈនាងបានត្រឹមតែស្រែកថា ចោរៗប៉ុណ្ណោះ មិនអាចធ្វើអ្វីកើតទេ ហើយក៏ខកខានមិនបានធ្វើដំណើរទៅកាន់ប្រទេសថៃឡើយ ព្រោះនៅក្នុងកាបូបនោះក្រៅពីលុយជាង ១ម៉ឺនបាត ក៏មានលិខិតឆ្លងដែនផងដែរ ៕

image1

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print