ម៉ាឡេស៊ីនឹងរៀបចំបោះឆ្នោតលើកទី១៥នៅថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២២

ចែករំលែក៖

គណៈកម្មាធិការរៀបចំការបោះឆ្នោតម៉ាឡេស៊ី (EC) បានប្រកាសឱ្យដឹងថា ម៉ាឡេស៊ីនឹងរៀបចំការបោះឆ្នោតសកលលើកទី១៥ (GE15) នៅថ្ងៃទី១៩ខែវិច្ឆិកាខាងមុខនេះ ។

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម៉ាឡេស៊ី លោក Abdul Ghani Salleh បានការបោះឆ្នោតមុនពេលនឹងចាប់ផ្តើមនៅថ្ងៃទី១៥ខែវិច្ឆិកា ហើយការបោះឆ្នោតជាផ្លូវការគឺនៅថ្ងៃទី ១៩ខែវិច្ឆិកា ។ កាលពីថ្ងៃទី ១០ខែតុលា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob បានរំលាយរដ្ឋសភា បើកផ្លូវបោះឆ្នោតជាថ្មីមុនពេលកំណត់។
លោក Abdul Ghani Salleh បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា បេក្ខជនសមាជិកសភានានានឹងត្រូវដាក់ពាក្យឈរឈ្មោះរបស់ពួកគេ នៅថ្ងៃទី៥ ខែវិច្ឆិកា ខណៈដែលយុទ្ធនាការឃោសនានឹងប្រព្រឹត្តទៅសម្រាប់រយៈពេល២សប្តាហ៍។ ប្រជាជនម៉ាឡេស៉ីប្រមាណ ២១លាននាក់មានសិទ្ធិបោះឆ្នោតសកលឆ្នាំនេះដើម្បីជ្រើសរើសសមាជិកសម្រាប់សភាជាន់ទាបដែលមានអាសនៈសរុបចំនួន២២២អាសនៈ។ គណបក្សឬសម្ព័ន្ធគណបក្សណាដែលឈ្នះបានសំឡេងភាគច្រើន ចាប់ពី១១២អាសនៈឡើងទៅ នឹងអាចបង្កើតរដ្ឋាភិបាលបាន។
នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Ismail Sabri Yaakob ដែលត្រូវបានជ្រើសតាំងម្តងទៀតជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់គណបក្ស UMNO បានប្រកាសរំលាយសភាកាលពីថ្ងៃទី១០ ខែកក្កដា ហើយស្នើឱ្យមានការបោះឆ្នោតសកលមុនអាណត្តិ ដើម្បីព្យាយាមបញ្ចប់បញ្ហាអស្ថិរភាពនយោបាយជាច្រើនឆ្នាំមកនេះ។
ក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ ក្រុមគណបក្សប្រឆាំងបានទទួលជ័យជម្នះជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តនៃប្រទេសម៉ាឡេស៉ី ដោយសារតែរឿងអាស្រូវពុករលួយពាក់ព័ន្ធគណបក្ស UMNO ដែលបានដឹកនាំប្រជាជាតិអាស៊ានមួយនេះអស់រយៈពេលច្រើនជាង៦០ឆ្នាំ ចាប់តាំងពីពេលទទួលបានឯករាជ្យមក។
យ៉ាងណាមិញ សម្ព័ន្ធគណបក្សប្រឆាំងបានដួលរលំក្នុងរយៈពេលត្រឹម២២ខែ ដោយសារតែការបែកបាក់ផ្ទៃក្នុង ហើយផ្តល់ឱកាសឱ្យបក្ស UMNO ត្រឡប់មកកាន់អំណាចវិញ តាមរយៈជាផ្នែកសម្ព័ន្ធភាពនយោបាយមួយផ្សេងទៀត។ ចាប់តាំងពីឆ្នាំ២០១៨មក ដែលជាពេលនៃការបោះឆ្នោតសកលលើកចុងក្រោយបង្អស់ ត្រូវបានធ្វើឡើង ម៉ាឡេស៉ីបានផ្លាស់ប្តូរនាយករដ្ឋមន្រ្តីដល់ទៅ៣នាក់៕ ដោយធីរីណា

...

រូប​ថត​ :​ hanoitv.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print