ភ្នំពេញ ៖ ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកទន្លេសាប ជាប់ព្រែត្រែង ខាងមុខវត្តព្រែកតាសេក បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចខាងមុខវត្តព្រែកតាសេក ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ហើយត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើកោស្យវិច្ច័យនៅព្រឹកថ្ងៃដដែល។