ជិះម៉ូតូបញ្ច្រាស់ទិសមិនដឹងខុសច្បាប់ចរាចរណ៍ ហើយចុះពីលើម៉ូតូវាយនគរបាលទៀត

ចែករំលែក៖

ភ្នំពេញ៖ មានបុរសម្នាក់បានជិះម៉ូតូបញ្ច្រាស់ទិសដែលខុសច្បាប់ចរាចរណ៍គោកហើយខណៈមាននគរបាលចរាចរណ៍ចុះប្រតិបត្តិការធ្វើចរាចរណ៍ក៏ធ្វើការហៅចូលឲ្យចូលផាកពិន័យស្រាប់តែបុរសម្នាក់នោះបានចុះពីលើម៉ូតូក៏មកវាយនាយរងប៉ុស្តិ៍នគរបាលសង្កាត់បឹងកេងកងទី៣។

ហេតុការណ៍នេះកាលពីវេលាម៉ោង៨ និង០០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ តាមផ្លូវម៉ៅសេទុងកែ ងផ្លូវ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសនោះមានឈ្មោះ លី សុផល ប្រុស២៩ឆ្នាំ មុខរបរលាងម៉ូតូ ស្នាក់នៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការម។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកគុបមូល ពណ៌ស្លែ ពាក់សា្លកលេខប១១៥១ភ.ព១ ជិះតាមផ្លូវម៉ៅសេទុងកែងផ្លូវ១៥៥ បានបញ្ច្រាស់ទិសដែលខុសច្បាប់ចរាចរណ៍ផ្លូវគោកហើយខណៈនោះមាននគរបាលចរាចរណ៍ចុះប្រតិបត្តិការធ្វើចរាចរណ៍ក៏ធ្វើការហៅចូលឲ្យចូលផាកពិន័យស្រាប់តែបុរសម្នាក់នោះបានចុះពីលើម៉ូតូក៏មកវាយនាយរងប៉ុស្តិ៍នគរបាលសង្កាត់បឹងកេងកងទី៣តែម្តង។ ភ្លាមៗនោះក៏ត្រូវបានកម្លាំងអន្តរាគមន៍ក៏បានធ្វើការឃាត់ខ្លួនបុរសម្នាក់មានសតិមិនគ្រប់និងម៉ូតូយកទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីយកទៅសាកសួរនាំ។

ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរនាំហើយទើបដឹងថាបុរសម្នាក់នោះមានសតិមិនគ្រប់៕

17931ea1-8417-45e1-92ca-ef7916763f59

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print