អាជីវករផ្សារកណ្តាលជាង៨០០តូបបាន ផ្ទុះការតវ៉ាលើគម្រោងសាងសង់ផ្សារជាថ្មីចំនួន១៨ជាន់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអាជីវករផ្សារកណ្តាលជាង៨០០តូបបានផ្ទុះការតវ៉ាលើគម្រោងសាងសង់ផ្សារជាថ្មីចំនួន១៨ជាន់ នៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅផ្សារកណ្តាល ផ្លូវលេខ១៣ ក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ។

បើតាមសម្ដីពីក្រុមអាជីវករផ្សារកណ្តាលតូបជាង៨០០តូបដែលមិនឯកភាពលើគម្រោងសាងសង់ផ្សារកណ្តាលនេះឡើយហើយបានបញ្ជាក់ថា គណ:កម្មការផ្សារ អាជ្ញាធរខណ្ឌ និងអាជ្ញាធរសាលារាជធានីភ្នំពេញ មិនបានជូនដំណឹងនិងអញ្ចើញចូលពិភាក្សាប្រជុំរឿងគម្រោងអភិវឌ្ឍន៍ផ្សារសាងសង់ចំនួន១៨ជាន់នោះឡើយ។

ក្រោយពីទទួលបានដំណឹងតាមប្រព័ន្ធផ្សព្វផ្សាយនិងអាជីវករប្រមាណ១០នាក់បន្ទាប់ពីចូលរួមប្រជុំជាមួយប្រធានផ្សារកណ្តាលលោក ចាប ឌីណា ក៏មានការប្រមូលស្នាមមេដៃគាំទ្រលើគម្រោងអភិវឌ្ឍន៍ផ្សារកណ្តាលនេះបានប្រមាណចំនួនតែ៥នាក់ប៉ុណ្ណោះហើយលេចលឺថាអាជីវករឯកភាពបានជាង៨០ភាគរយហើយដែរ។

លោក ចាប ឌីណា ប្រធានផ្សារកណ្តាល បានប្រាប់ថា មូលហេតុមានគម្រោងសាងសង់នេះដោយផ្សារថ្មីនេះគឺជាសំណងចាស់និងមានស្នាមប្រេះស្រាំខ្លាចបាក់ធ្លាក់បង្កការគ្រោះថ្នាក់ជាយថាហេតុនិងបានបញ្ជាក់ថាគម្រោងអភិវឌ្ឍន៍សាងសង់ផ្សារនេះបើមិនមានការឯកភាពពីបងប្អូនអាជីវករនោះទេក៏មិនដំណើរជាដាច់ខាត ហើយបើសិនបានដំណើរគម្រោងមែននោះគឺមានការវិនិយោគចំនួន៥ឆ្នាំឯនោះទើបអាចសាងសងរួច។

ចំណែកក្រុមអាជីវករដែលបានប្រមូលផ្តុំសំណូមពរសុំផ្អាកគម្រោងសាងសង់ផ្សារជាថ្មី និងសំណូមពរធ្វើដំបូលផ្សារឈើជាដំបូលរួមតែចំណាយថវិការបស់អាជីវករម្ចាស់តូបរៀងៗខ្លួនដោយលើកយកហេតុផលថា ការចំណាយពេលសាងសង់ផលប៉ះពាល់ប្រាក់ចំណូលប្រចាំថ្ងៃនិងការសងបំណុលទៅធនាគារថវិកាដោះស្រាយបញ្ហាក្នុងគ្រួសារផ្សេងៗជាច្រើនទៀត៕

f7a062cc-b832-47e0-8532-fd1a6306fd05

1ceb2168-da39-4aec-9014-342eb3fc137d

3c06eb5d-3c11-4559-991a-bc8f8caffbb9

80ab576d-3712-48c8-bfdb-a6e0173e2612

11439471-3389-4153-b9a7-d1dd7ada1b13

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print