អចលនទ្រព្យ​នៅក្នុង​ស្រុក​របស់វៀតណាម​ត្រូវបានគេ​មើលឃើញថា​មានការ​អភិវឌ្ឍ​ខ្លាំង​

ចែករំលែក៖

អ្នក​ជំនាញ​ផ្នែកអចលនទ្រព្យ​បាន​ឱ្យដឹងថា ទីផ្សារ​អចលនទ្រព្យ​របស់វៀតណាម​​ក្នុងឆ្នាំនេះ​ត្រូវ​បានគេ​មើលឃើញ​ថាមានការ​អភិវឌ្ឍ​ខ្លាំង ខណៈដែល​វៀតណាម​នឹងក្លាយជា​ទីផ្សារ​ប្រកប​ដោយ​ទស្សនវិស័យដ៏ល្អបំផុត​មួយ​ក្នុង​ចំណោម​ទីផ្សារដ៏ល្អបំផុត​នៅក្នុង​តំបន់អាស៊ីនេះ​។​​

លោក Marc Townsend ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ CBRE Viet Nam បានឱ្យដឹងថា ទីផ្សារ​អចលនទ្រព្យ​របស់ប្រទេស​បានងើបឡើង​វិញ​ បន្ទាប់​ពី​មានវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ​២០០៨​។​

លោក​បាន​បន្ថែមទៀតថា តម្លៃលក់​នៃអាផាតមិន​នៅក្នុងទីក្រុង​ហាណូយ និងហូជីមិញ​ត្រូវបានគេ​មើលឃើញថា នឹង​កើនឡើង​យ៉ាងខ្លាំង​ចំពេលដែលមាន​តម្លៃដីកើនឡើង​ផងដែរ។​​

ក្រុមហ៊ុន​ CBRE បាន​ព្យាករថាទីក្រុង​ធំទាំងពីរនេះ​នឹង​មើលឃើញ​ពី​ការអភិវឌ្ឍ​នៅក្នុង​តំបន់​ទីក្រុង​។ តម្លៃផ្ទះ​ជាមធ្យម​មានភាព​លេចធ្លោ​នៅ​ក្នុង​​ទីផ្សារនេះ​ ពោល​គឺផ្ទះ​ដែលមាន​តម្លៃ​ប្រហែលជា​​ ៤៤,៩៨៤​ ដុល្លារ​សហ​រដ្ឋអាមេរិក​។​

នៅក្នុងឆ្នាំ​២០១៦នេះ ការជួល និង​ទិញ​ការិយាល័យ​នឹងក្លាយជា​ចំណុច​គោល​ដៅ​ចម្បងនៅទីផ្សារ​នេះ​​។ ទីក្រុង​ហាណូយ និង​ហូជីមិញ​ នឹង​ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស​ នៅពេលដែល​កិច្ចព្រមព្រៀង​ដៃគូ​អន្តរប៉ាស៊ីហ្វិក​ចូលជាធរមាន​។​​

លោក​ក៏បាន​បន្ថែមទៀតថា វិស័យរមណីយដ្ឋាន​នឹងមានភាព​ចង្អៀត​ ខណៈដែល​វៀតណាម​បាន​ក្លាយ​ជាទិសដៅថ្មី​ក្នុងការអភិវឌ្ឍតំបន់​រមណីយដ្ឋាន​ ហើយ​ឧស្សាហកម្ម​អលចនទ្រព្យនេះត្រូវបានគេរំពឹងថានឹងមានការ​អភិវឌ្ឍខ្លាំង​។​​​​

លោក​បាន​បន្ថែមទៀតថា វៀតណាម​គួរតែ​បង្កើន​នូវ​តម្លាភាព​ក្នុងការ​អនុម័ត​គម្រោងអចលនទ្រព្យ និង​ពង្រឹង​នូវ​ការគ្រប់គ្រង​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​បន្ថែមទៀត​។​

លោក​ Nguyen Duc Thanh​ នាយក​គ្រប់គ្រង​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ការស្រាវជ្រាវគោល​នយោបាយ​​បានមានប្រសាសន៍ថា​ ទីផ្សារ​អចលនទ្រព្យ​នេះត្រូវបាន​ជំរុញ​ឡើង​តាមរយៈ​កត្តា​ម៉ាក្រូសេដ្ឋកិច្ច​វិជ្ជមាន​។ ច្បាប់ស្តីពី​ការ​គ្រប់គ្រង​ផ្ទះសម្បែង​ឆ្នាំ​២០១៤ និង​ច្បាប់​ពាណិជ្ជកម្ម​ផ្នែក​អចលនទ្រព្យ​ឆ្នាំ​២០១៤ បានផ្តល់​គោលនយោបាយ​ដ៏ធូរស្រាល​មួ​យ ​ដើម្បីធ្វើឱ្យមានការអភិវឌ្ឍ​ទីផ្សារ​អចលនទ្រព្យនេះ​។​​

លោក​បាន​បន្ថែមទៀតថា ការចូលជាធរមាន​នៃ​កិច្ច​ព្រមព្រៀងនេះ​នឹងធានា​ឱ្យ​មាន​លំហូរ​នៃការ​វិនិយោគ​បរទេស​ទៅកាន់​ប្រទេសវៀតណាម​ ជាពិសេស​លំហូរនៃការវិនិយោគផ្នែកទីផ្សារ​​អចលនទ្រព្យ​។ ​

លោក​បាន​បញ្ជាក់ថា តម្លៃគេហដ្ឋាន​នៅក្នុងទីក្រុង​ហាណូយ និង​ហូជីមិញ​នឹង​ទាបជាងប្រទេស​ផ្សេង​ៗដូចជា ចិន និង​សិង្ហបុរី​។ ទីផ្សារ​អចលនទ្រព្យ​នេះ​នឹង​នៅតែ​បន្ត​មាន​​សក្តានុពល​សម្រាប់ការ​អភិវឌ្ឍ​បន្ថែមទៀត​។​​

លោក​បាន​បន្ថែមទៀតថា អស្ថិរភាពនៃទីផ្សារ​អចលនទ្រព្យនេះ​នឹង​មិនត្រូវបានគេ​មើលឃើញ​នៅពេលនេះ​ទេ។​

លោក Vu Van Phan ប្រធាន​នាយក​ដ្ឋាន​គ្រប់គ្រង​ទីផ្សារ​អចលនទ្រព្យ​និង​គេហដ្ឋាន​នៃក្រសួង​សាងសង់ និង​សំណង់​របស់វៀតណាម​បាន​ឱ្យដឹងថា ទីផ្សារនេះ​នឹង​នៅតែមាន​ការអភិវឌ្ឍ​ប្រកប​ដោយ​ស្ថិរភាព និងមាន​កំណើន​ជាបណ្តើរ​ៗផងដែរ​​៕

image001

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print