ខ្សែប្រយុទ្ធ Robert Lewandowski បានស៊ុតបញ្ចូលទីគ្រាប់ទី៦០០ និងទី៦០១ក្នុងអាជីពរបស់គាត់ជួយឲ្យក្រុម Barcelona រីករាយនឹងការទទួលជ័យជម្នះជាប្រចាំលើក្រុមភ្ញៀវ Villarreal ក្នុងលទ្ធផល៣ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ខែតុលានេះ។
Barcelona ដែលបានចាញ់ ៣–១ នៅ Real Madrid កាលពីថ្ងៃអាទិត្យ ត្រូវបានយកឈ្នះ៣គ្រាប់ក្នុងរយៈពេល៧នាទីនៅចុងបញ្ចប់នៃតង់ទី១។
Lewandowski ចាប់បានគ្រាប់ដំបូងរបស់គាត់ នៅពេលដែលការបញ្ជូនបាល់ពី Jordi Alba និងស៊ុតកាត់ Geronimo Rulli នៅនាទីទី៣១ ហើយបន្ថែម១គ្រាប់ទៀតភ្លាមៗបន្ទាប់ពីការបញ្ជូនរបស់ Gavi នៅនាទីទី៣៥។
ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati រកបានគ្រាប់បាល់ទី៣នៅនាទីទី៣៨ដើម្បីជួយឲ្យ Barcelona បន្តឈរលេខ២ក្នុង La Liga ដោយចាញ់តែ៣ពិន្ទុប៉ុណ្ណោះតាមពីក្រោយក្រុមកំពូលតារាង Real Madrid ។
ជោគជ័យនេះគឺជាជោគជ័យដំបូងរបស់ Barcelona ក្នុង៣ប្រកួតបន្ទាប់ពី Lewandowski ស៊ុតបញ្ចូលទីតាមស្មើក្នុងលទ្ធផលស្មើ៣–៣ ក្នុងផ្ទះជាមួយ Inter Milan ក្នុងក្របខ័ណ្ឌ Champions League មុនពេលពួកគេចាញ់ការប្រកួត El Clasico នៅBernabeu ។
Lewandowski វ័យ៣៤ឆ្នាំបានក្លាយជាកីឡាករទី៣ចាប់តាំងពីឆ្នាំ២០០០ដែលបានឆ្លងផុតកំណត់ត្រាអាជីព៦០០បន្ទាប់ពី Lionel Messi និង Cristiano Ronaldo។ ២គ្រាប់របស់គាត់ទល់នឹង Villarreal នៅ Nou Camp បានធ្វើឱ្យគ្រាប់បាល់របស់គាត់សរុបដល់ទៅ១៦ក្នុង១៤ប្រកួតនៅការប្រកួតទាំងអស់ចាប់តាំងពីការផ្ទេរពី Bayern Munich ក្នុងការផ្ទេររដូវក្តៅ៤២.៦លានផោន។
នៅ Bayern Munich កីឡាករ Lewandowski ស៊ុតបញ្ចូលទីបាន៣៤៤គ្រាប់ក្នុង ៣៧៥ប្រកួត និងស៊ុតបញ្ចូលទីបាន១០៣គ្រាប់ក្នុងការបង្ហាញខ្លួន១៨៦សម្រាប់ក្លិប Borussia Dortmund ។
មុនពេលផ្លាស់ទៅប្រទេសអាឡឺម៉ង់ គាត់បានស៊ុតបញ្ចូលទីបាន២១គ្រាប់សម្រាប់ក្រុម Znicz Pruszkow និង៤១គ្រាប់សម្រាប់ក្រុម Lech Poznan ហើយក៏បានស៊ុតបញ្ចូលទីបាន៧៦គ្រាប់ក្នុងការប្រកួតជាអន្តរជាតិចំនួន១៣៤សម្រាប់ជម្រើសជាតិប៉ូឡូញផងដែរ ៕ (រូបភាព ៖ BBC Sport/Reuters/CNA)