ស៊ូដង់៖ ប៉ះទង្គិចគ្នារវាងកុលសម្ព័ន្ធនៅភាគខាងត្បូង ស្លាប់កើនឡើង ១៧០នាក់

ចែករំលែក៖

ក្នុងរយៈពេល២ថ្ងៃកន្លងមកអំពើហិង្សារវាងក្រុមកុលសម្ព័ន្ធនៅក្នុងរដ្ឋ Blue Nile ភាគខាងត្បូងប្រទេសស៊ូដង់ បណ្តាលឱ្យមានអ្នកស្លាប់កើនឡើងដល់ទៅ១៧០នាក់ហើយ។ មកទល់ពេលនេះមិនទាន់មានសញ្ញាបញ្ចប់អំពើហិង្សានៅឡើយទេ ។

កាលពីខែកក្កដាកន្លងមក ក៏មានអំពើហិង្សាជាតិសាសន៍រវាងកុលសម្ព័ន្ធនឹងកុលសម្ព័ន្ធដូចគ្នា បណ្តាលឱ្យមានអ្នកស្លាប់១៤៩នាក់ផងដែរ ។ កាលពីដើមខែតុលាក៏មានអំពើហិង្សាបណ្តាលឱ្យមានអ្នកស្លាប់១៣នាក់ដែរ។
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះបានផ្សាយថា ការប៉ះទង្គិចគ្នានៅរដ្ឋ Blue Nile បានផ្ទុះឡើងកាលពីសប្តាហ៍មុន ក្រោយពីមានសេចក្តីរាយការណ៍ពីការឈ្លោះប្រកែកគ្នាលើបញ្ហាដីធ្លីរវាងសមាជិកក្រុមជនជាតិ Hausa នឹងក្រុមជនជាតិមួយផ្សេងទៀត ដោយអ្នកស្រុករាយការណ៍ថា មានមនុស្សរាប់រយនាក់បាននាំគ្នារត់ភៀសខ្លួនដើម្បីគេចចេញពីការបាញ់ប្រហារដោយកាំភ្លើងយ៉ាងខ្លាំងក្លា ខណៈដែលផ្ទះរបស់ពួកគេរងនូវភ្លើងឆាបឆេះ។ ការប្រយុទ្ធគ្នាបានផ្តោតលើតំបន់ Wad al-Mahi ចម្ងាយ៥០០គីឡូម៉ែត្រពីភាគខាងត្បូងនៃរដ្ឋធានី ខាទុំ (Khartoum) របស់ប្រទេសស៊ូដង់។
ប្រធានមន្ទីរពេទ្យក្នុងតំបន់លោក Abbas Moussa បានឱ្យដឹងថា មនុស្សសរុបចំនួន១៧០នាក់ដែលរួមមានទាំងស្រ្តី កុមារ និងមនុស្សចាស់ ត្រូវបានសម្លាប់នៅចន្លោះថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ រីឯមនុស្សចំនួន ៨៦នាក់ក៏បានរងរបួសដោយអំពើហិង្សានេះដែរ។
គួរបញ្ជាក់ថា អំពើហិង្សាដ៏អាក្រក់បំផុតដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបង្កឱ្យមានការតវ៉ាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈដែលក្រុមមនុស្សបានដើរជាក្បួនតាមដងផ្លូវនៃទីក្រុង Damazin រដ្ឋ Blue Nile ដោយស្រែកពាក្យស្លោកថ្កោលទោសចំពោះជម្លោះ ដែលបានសម្លាប់មនុស្សរាប់រយនាក់ក្នុងឆ្នាំ២០២២នេះ៕ ដោយធីរីណា

...

រូប​ថត​ :​ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print