អាមេរិក អាចនឹងផ្អាករាល់ការផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែន ប្រសិនបើគណបក្សសាធារណរដ្ឋ ទទួលបានជ័យជម្នះគ្រប់គ្រងរដ្ឋសភា នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខ ។
សារព័ត៌មាន CNN បានផ្សាយថា អាមេរិក អាចនឹងផ្អាករាល់ការផ្តល់ជំនួយដល់អ៊ុយក្រែន ប្រសិនបើកមិនទទួលបានសំឡេងភាគច្រើនបន្តគ្រប់គ្រងរដ្ឋសភា សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី៨ខែវិច្ឆិកា ។
ប្រធានាធិបតីអាមេរិក លោកចូបៃឌិន បានប្រកាសថា «ពួកគេនិយាយថា ប្រសិនបើប្រគួតគេឈ្នះ និង ឈប់រាល់ជំនួយដល់អ៊ុយក្រែន ដើម្បីប្រឆាំងរុស្ស៊ី »។ កន្លងមក ប្រមុខដឹកនាំ គណបក្សសាធារណរដ្ឋបានព្រមានដល់អ៊ុយក្រែនថា ទីក្រុងកៀវ មិនត្រូវទន្ទឹងរងចាំ ការផ្តល់ ជំនួយពីអាមេរិកនោះឡើយ ។
លោក Jim Banks ប្រធានគណកម្មការស្រាវជ្រាវរបស់គណបក្សសាធារណរដ្ឋបានលើកឡើងថា គណបក្សរបស់លោក នឹងផ្តោតសំខាន់ទៅលើបញ្ហាក្នុងស្រុក ក្រោយការបោះឆ្នោត ដើម្បីដោះស្រាយបញ្ហា ថាមពល និងការកើនឡើងអតិផរណា ៕
រូបថត : AFP