សម្ដេចតេជោ​ ហ៊ុន​ សែន​៖​ បេសកកម្មថ្ងៃទីមួយដោះស្រាយបញ្ហានៅខេត្តសៀមរាបផង​ និងខេត្តកំពង់ធំផងព្រមទាំងកិច្ចការរដ្ឋផ្សេងទៀត

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេច​យ៉ាងដូច្នេះ​ថា៖បេសកកម្មថ្ងៃទីមួយដោះស្រាយបញ្ហានៅខេត្តសៀមរាបផង​ និងខេត្តកំពង់ធំផងព្រមទាំងកិច្ចការរដ្ឋផ្សេងទៀត។​

សម្ដេចតេជោ​ ហ៊ុន​ សែន​ បានថ្លែង​បន្តថា​ បន្តិចទៀតជួបមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ​ នៅខេត្តសៀមរាប។

សូមជម្រាបជូនថា​ កាលពីពេលថ្មីៗនេះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានថ្លែង​ថា​ បន្ទាប់ពីទទួលប្រធានាធិបតីទីម៉ឡេសថ្ងៃ២០តុលា​ ខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៤គឺសៀមរាប បន្ទាយមានជ័យ
បាត់ដំបងនិងពោធិ៍សាត់ដោយប្រើពេល៥ថ្ងៃ៤យប់។

...

សម្ដេចតេជោ​ បានគូសបញ្ជាក់ថា៖​ ដំណើរទៅលើកនេះសំខាន់ជួបនិងដោះស្រាយជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។​ ត្រៀមខ្លួនហត់នឿយកិច្ចការក្នុងប្រទេសមុននឹងហត់កិច្ចការអន្តរជាតិដែលមាន​ ASEAN.G20.APEC ក្នុងខែវិច្ឆិកាខាង
មុខ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print