លោក Gerrard ត្រូវបណ្តេញពីគ្រូបង្វឹកក្រោយ Aston Villa ចាញ់ Fulham

ចែករំលែក៖

ការបរាជ័យ របស់ Aston Villa នៅលើទឹកដីក្រុម Fulham បានបង្ហាញពីការបញ្ចប់តួនាទីរបស់លោក Steven Gerrard ក្នុងនាមជាអ្នកចាត់ការកាលពីថ្ងៃព្រហស្បតិ៍ថ្ងៃទី២០ ខែតុលា ខណៈដែលអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះត្រូវបានបណ្តេញចេញពីតំណែងរយៈពេល២ម៉ោងបន្ទាប់ពីការប្រកួតចប់។

 លោក Gerrard ដែលបានជំនួសតំណែងលោក Dean Smith កាលពីខែវិច្ឆិកាឆ្នាំមុន ត្រូវបានអ្នកគាំទ្រ Aston Villa បោះពាក្យសំដី និងជេរប្រមាថក្រោយចាញ់ Fulham នៅឯ Craven Cottage ខណៈដែលក្រុមរបស់គាត់បានបរាជ័យក្រោយ Douglas Luiz ត្រូវបានបណ្តេញចេញ ហើយ Tyrone Mings បានស៊ុតបញ្ចូលទីខ្លួនឯង។

 

 

ក្លិប Aston Villa បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថាយើងសូមថ្លែងអំណរគុណដល់ Steven Gerrard សម្រាប់ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់គាត់ ហើយសូមជូនពរឱ្យគាត់មានសុខភាពល្អសម្រាប់អនាគត

មានសញ្ញាវិជ្ជមានក្នុងការចាញ់ Chelsea កាលពីចុងសប្តាហ៍ ប៉ុន្តែ Aston Villa បានរងការបរាជ័យផ្ទួនៗ ដោយលោក Gerrard បានសារភាពថា គាត់មានការភ្ញាក់ផ្អើលចំពោះការបង្ហាញទម្រង់លេងក្នុងតង់ទីមួយរបស់ក្រុម។

Harrison Reed បានជួយឱ្យ Fulham នាំមុខនៅនាទីទី៣៦ ហើយ Aleksandar Mitrovic បានស៊ុតបាល់ប៉េណាល់ទីសម្រាប់គ្រាប់ទី៨ របស់គាត់ក្នុងរដូវកាលនេះ មុនពេលគ្រាប់បាល់ចូលទីខ្លួនឯង១គ្រាប់ទៀតរបស់ Tyrone Mings ខណៈដែលព្យាយាមរារាំងបាល់របស់ Neeskens Kebano ជាមួយគ្នានេះកីឡាករ Luiz ត្រូវ បាន បណ្តេញ ចេញ តែ ប៉ុន្មាន ម៉ោង ប៉ុណ្ណោះ សម្រាប់ការ ប៉ះទង្គិច ទៅ លើ Mitrovic ដែល ដួល ទៅ នឹង ដី យ៉ាង ខ្លាំង។

ការបរាជ័យជាលើកទី៦របស់ Aston Villa ក្នុង១១ ប្រកួតក្នុងលីកបានធ្វើឱ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់ទី១៧ ដោយមាន៩ពិន្ទុ កៀននឹងតំបន់កាត់ចោល ដោយស្មើពិន្ទុជាមួយ Wolves នៅលេខ១៨។

លោក Gerrard មើល ទៅ មុខ ក្រៀម ក្រំ ខណៈ សំឡេង កញ្ចែ ចុង ក្រោយ បាន បន្លឺ ឡើង ដោយ ដើរ យ៉ាង លឿន តាមច្រកចេញ។ សម្រាប់ Fulham របស់លោក Marco Silva បានឡើងទៅកាន់ចំណាត់ថ្នាក់ទី៩ដោយមាន១៥ពិន្ទុដោយសារការឈ្នះដ៏ធំបំផុតរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Premier League សម្រាប់រយៈពេល៩ឆ្នាំ។

 ក្រុម Aston Villa ត្រូវប៉ះ Brentford នៅចុងសប្តាហ៍នេះ ហើយក្លិបអា ចនឹងត្រូវជំនួសដោយគ្រូបង្វឹកបណ្តោះអាសន្ន ដោយបានសម្រេចចិត្តថា មិនមានពេលវេលាដើម្បីខ្ជះខ្ជាយជាមួយនឹងទំនុកចិត្តរបស់ក្រុមត្រូវបានរុះរើ ខណៈការប្រឈមមុខនឹងការកាត់ចោលកំពុងកើតឡើង (រូបភាព BBC Sport/Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print