រុស្ស៊ីបានចំណាយប្រាក់រហូតដល់​ ៦០០ពាន់លានដុល្លារសម្រាប់យោធា

ចែករំលែក៖

រុស្ស៊ីមានគម្រោងចំណាយប្រាក់ ៦០០ពាន់លានដុល្លារ សម្រាប់រយៈពេលដល់ឆ្នាំ២០២០ ដើម្បីទិញសព្វាវុធទំនើបៗ ផ្គត់ផ្គង់ដល់កងកម្លាំងទាហានរបស់រុស្ស៊ី។ ក្នុងនោះរួមទាំងបច្ចេកវិទ្យាសព្វាវុធទំនើបៗពីអាមេរិកផងដែរ។

សហក្រសួងការពារជាតិរុស្ស៊ីរួមមានហិរញ្ញវត្ថុនិងសេដ្ឋកិច្ច ស្ថិតក្នុងដំណាក់កាលចុងក្រោយដើម្បីអនុម័តទៅលើគម្រោងចំណាយមូលនិធិសម្រាប់ក្រសួងការពារជាតិក្នុងដំណាក់កាលរហូតដល់ឆ្នាំ២០២០ កើនឡើងរហូតដល់ ៤៦ភាគរយប្រៀបធៀបនឹងដំណាក់កាល កន្លងមក ។ លោករដ្ឋមន្ត្រីការពារជាតិ សឺឌីគូ បានបញ្ជាក់នូវគម្រោងខាងលើក្រោយពេលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក រ៉ូប៊ីត ហ្គេត នៅទីក្រុងវ៉ាស៊ីនតោន ។

ទន្ទឹមនឹងនោះរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីកំពុងស្វែងរកក្រុមហ៊ុនផ្គត់ផ្គង់សព្វាវុធពីបរទេសក្រោយពេលក្រុមហ៊ុនក្នុងស្រុកមិនអាចផ្គត់ផ្គង់បាននោះ ។ ចាប់តាំងពីខែឧសភា ក្រោយពេលប្រធានាធិបតី ម៉េដវើឌីវ បើកភ្លើងខៀវអនុញ្ញាតឲ្យយបង្កើនមូលនិធិសម្រាប់ការពារ ជាតិបន្ថែមតួលេខ៣ខ្ទង់ក្នុងការទិញដូរសព្វាវុធទំនើបៗ ។ ចាប់តាំងពីពេលនេះរហូតដល់ឆ្នាំ២០១៥ ក្រសួងការពារជាតិរុស្ស៊ីនឹងត្រូវតែស្វែងរកដៃគូទិញដូរសព្វាវុធឲ្យទាល់តែបាន ។

រុស្ស៊ីនឹងថ្លឹងថ្លែងទៅលើក្រុមហ៊ុនរបស់បារាំងអេស្ប៉ាញ ហុល្លង់ ទៅនឹងក្រុមហ៊ុនក្នុងស្រុកសម្រាប់ គម្រោងផលិតនាវាផ្ទុកយន្តហោះ២ គ្រឿងនៅបរទេស និងជួយផលិត២គ្រឿងទៀតនៅក្នុងប្រទេសរុស្ស៊ី ។ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ឱ្យដឹងថា រុស្ស៊ីមិនត្រឹមតែចង់ទិញឧបករណ៍ពីបរទេសប៉ុណ្ណោះទេ ថែមទាំងចង់ដឹងពីបច្ចេកវិទ្យាដើម្បីផលិតដោយខ្លួនឯងក្នុងពេលអនាគត ។

ការចំណាយប្រាក់ទិញសព្វាវុធដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឱ្យសហគមន៍អន្តរជាតិព្រួយបារម្ភពីការប្រកួតប្រជែងសព្វាវុធនៅក្នុងតំបន់ក៏ដូចជានៅលើពិភពលោក ។ នៅក្នុងឆ្នាំ២០១០ នេះ ទោះបីមានវិបត្តិសេដ្ឋកិច្ចយ៉ាងណាក៏ដោយបណ្តាប្រទេសជាច្រើនបានបង្កើន ការទិញសព្វាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ៕

1344757007542633899

army-2015

russia-equipment

1025911815

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print