​ចិន​ ជប៉ុន​ នឹង​ឈាន​ដល់​ដំណាក់​កាល​សង្គ្រាមត្រជាក់​

ចែករំលែក៖

គម្រោង​ផលិត​នាវា​ផ្ទុក​យន្ដហោះ​របស់​ចិន​នឹង​ធ្វើ​ឱ្យ​ច្របូកច្របល់​គោល​នយោបាយ​ការពារ​ជាតិ​របស់​ជប៉ុន ជំរុញ​ឱ្យ​ជប៉ុន​និង​ចិន​ឈាន​ដល់​សម័យកាល​នៃ​សង្គ្រាមត្រជាក់​អូស​បន្លាយ​ ។​ ​ពេល​កន្លង​មក​ថ្មីៗ​ទស្សនាវដ្ដី​ស្រាវ​ជ្រាវ​យោធា​របស់​ជប៉ុន​បាន​ផ្សព្វផ្សាយ​នូវ​អត្ថបទ​មួយ​ស្ដី​ពី​គម្រោង​ផលិត​នាវា​ផ្ទុក​យន្ដហោះ​របស់​ចិន​នឹង​ធ្វើ​ឱ្យ​គោល​នយោបាយ​ការពារ​ជាតិ​នៅ​លើ​ដែនសមុទ្រ​ដែនអាកាស​របស់​ជប៉ុន​ធ្លាក់​ក្នុង​ភាព​ចលាចល​។​ នាវា​ផ្ទុក​យន្ដហោះ​ Varyag​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​សញ្ញា​នៃ​សង្គ្រាម​ត្រជាក់​នឹង​កើតឡើង​រវាង​ចិន​និង​ជប៉ុន​ មិន​ខុស​អ្វី​ពី​រុ​ស្ស៊ី​និង​អា​មេ​រិ​ក​នា​ពេល​កន្លង​មក​នោះ​ឡើយ​ ។​

បច្ចុប្បន្ន​នាវា​ផ្ទុក​យន្ដហោះ​ Varyag​ កំពុង​បើកបរ​សាកល្បង​ហើយ​នាវា​នោះ​អាច​ផ្ទុក​យន្ដហោះ​ចម្បាំង​រហូត​ដល់​ ៥០​គ្រឿង​គ្រប់​ប្រភេទ​ ។​ ក្នុង​នោះ​មាន​ទាំង​យន្ដហោះ​ចម្បាំង​ J-15​ ទៀត​ផង​។​ ក្រៅ​ពី​នេះ​នៅ​មាន​យន្ដហោះ​ប្រកាស​អាសន្ន​ ឧទ្ធម្ភាគចក្រ ​និង​ប្រព័ន្ធ​រ៉ា​ដា​ដែល​អាច​ត្រួត​ពិនិត្យ​តាមដាន​រាល់​សកម្មភាព​ដែល​នឹង​កើតឡើង​ក្នុង​តំបន់ ​ ។​

ចិន​អាច​នឹង​សាកល្បង​យន្ដហោះ​ហ្វឹក​ហាត់​ JJ-9​ (Jianjiao-9)​ នៅ​លើ​យន្ដហោះ​សម្រាប់​បណ្ដុះបណ្ដាល​អាកាសយានិក​នៅ​លើ​នាវា​ផ្ទុក​យន្ដហោះ​នោះ​។​ ក្រៅពី​នេះ​ចិន​អាច​ស្រាវជ្រាវ​ផលិត​យន្ដហោះ​ប្រកាស​អាសន្ន​ភ្លាមៗ​ដោយ​ពឹងផ្អែក​ទៅ​លើ​មូលដ្ឋាន​គ្រឹះ​បច្ចេកវិទ្យា​នៃ​យន្ដហោះ​ Y-7​ ។​ យន្ដហោះ​ដឹក​អ្នកដំណើរ​ Y-7​ ដែល​អាច​ដឹក​អ្នកដំណើរ​បាន​៥០​នាក់​ប្រើប្រាស់​នៅ​លើ​ដែនអាកាស​ទូលំទូលាយ​ជាង​យន្ដហោះ​ប្រកាស​អាសន្ន​ E-2C​ របស់​អា​មេ​រិ​ក​ ។​

ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​នាវា​ផ្ទុក​យន្ដ​ហោះ​ Varyag​ នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ក្នុង​ជួរ​ទាហានជើងទឹក​។​ នៅ​ពេល​ដែល​ប្រើប្រាស់​នាវា​ផ្ទុក​យន្ដហោះ​នោះ​អាច​នាំ​យន្ដហោះ​ទៅ​ជាមួយ​នៅពេល​បំពេញបេសកកម្ម​ក្នុង​នោះ​មាន​យន្ដហោះ​ចម្បាំង​ប្រភេទ ​J-15​ ពី​១២​ទៅ​ ២៤​គ្រឿង​,​ ឧទ្ធម្ភាគចក្រ​ប្រកាស​អាសន្ន​ ៣​គ្រឿង​ ប្រភេទ ​KA-31​ ឬ​ក៏​ Z-8​ និង​ឧទ្ធម្ភាគចក្រ​វាយលុក​ទៅ​លើ​នាវា​មុជ​ទឹក​ប្រភេទ​ J-9C​ ទៀត​ផង​ ។​

ទោះបី​ចិន​មិន​បាន​ប្រកាស​ព័ត៌មាន​លំអិត​ជុំវិញ​សកម្មភាព​ខាងលើ​ ប៉ុន្ដែ​តួលេខ​ខាងលើ​នេះ​មិន​ខុស​ប៉ុន្មាន​ពី​តួលេខ​ពិត​នោះ​ឡើយ​ ។​

ក្រោយ​ពេល​នាវា​ផ្ទុក​យន្ដហោះ​ Varyag​ ដាក់​ឱ្យ​ប្រើប្រាស់​ ចិន​នឹង​ចាប់​ផ្ដើម​ផលិត​នាវាចម្បាំង​មួយ​ផ្សេង​ទៀត​ដោយ​បច្ចេកវិទ្យា​ក្នុង​ប្រទេស​ផ្ទាល់​ ។​ នាវា​ផ្ទុក​យន្ដហោះ​ថ្មី​ដែល​មាន​ចំណុះ​៥​ម៉ឺន​តោន​អាច​ប្រើប្រាស់​ឧបករណ៍​ហោះហើរ​បែប​លោត​ស្ពាន​ឬ​ក៏​ប្រើ​ឧបករណ៍​បាញ់​៕

dfsdf

index

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print