ភ្នំពេញ៖ ដើម្បីបំផុសចលនាកីឡាអូឡាំ ពិកនៅប្រទេសកម្ពុជាឲ្យមានការចាប់ អារម្មណ៍ខ្លាំងពីយុវជន ពិសេសសិស្សានុ សិស្សចាប់ពីអាយុ១៣ឆ្នាំដល់១៨ឆ្នាំឲ្យ ចូលរួមលេងកីឡាចំនួន៤ប្រភេទ ដូចជា បាល់ទាត់ បាល់ទះ អត្តពលកម្ម កាយសម្ព័ន្ធ និងក្បាច់គុនល្បុក្កតោនោះនៅព្រឹកថ្ងៃទី២២ខែឧសភា ឆ្នាំ២០១៦ នៅវិទ្យាល័យបាក់ ទូកដែលជាគោលដៅទី១ក្នុងចំណោម សាលាគោលដៅចំនួន៥ក្នុងរាជធានីភ្នំពេញគណៈកម្មាធិការជាតិអឡាំពិកកម្ពុជា ក្រោមជំនួយឧបត្ថម្ភពីអង្គការ IOC និងរបស់ក្រុមហ៊ុនកូកាកូឡាបានរៀនចំឲ្យមានការប្រកួតកីឡាទាំង៤ប្រភេទនេះយ៉ាងសប្បាយ រីករាយបំផុត ។
លោកម៉ៃ សំអាត តំណាង បណ្ឌិត្យ សភា NOCC បានប្រាប់ឲ្យដឹងថា កម្ម វិធី ចលនាកីឡាអូឡាំពិកនេះរៀបចំឡើងក្នុងគោលបំណងបំផុសនិងជំរុញឲ្យយុវជនវ័យ ក្មេងចូលរួមគាំទ្រនិងលេងកីឡាឲ្យច្រើន ឈានទៅសម្រេចឲ្យខាងតែបាននូវពល រដ្ឋម្នាក់ចេះលេងកីឡាមួយប្រភេទតាមទិស ដៅរបស់គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាដើម្បីតម្រង់ទិសឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំកីឡាថ្នាក់តំបន់ដ៏ធំនេះ។
លោកបានបន្តទៀតថា នៅក្នុងចំណោមកីឡាទាំង៤ប្រភេទដែលគណៈកម្មាធិការជាតិសម្រេចដាក់ឲ្យសិស្សានុសិស្សប្រកួតប្រជែងដណ្តើមយកចំណាត់ថ្នាក់លេខ១ នោះលោកបានកត់សម្គាល់ឃើញថា ប្រភេទ កីឡាកាយសម្ព័ន្ធមានយុវជនចុះឈ្មោះចូលរួមប្រកួតច្រើនជាងគេខុសពីបំណងដែលគណៈកម្មការគិ តទុកថា អាចនឹងប្រភេទ កីឡាបាល់ទាត់ដែលបច្ចុប្បន្នកំពុងមានប្រជា ប្រិយភាពខ្លាំងនោះ។
ជាមួយគ្នានោះដែរ តំណាងក្រុមហ៊ុន កូកាកូឡាបានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ នេះក្រុមហ៊ុនកូកាកូឡានិង NOCC បាន សម្រេចជ្រើសរើសយកវិទ្យាល័យចំនួន៥នៅក្នុងក្រុងភ្នំពេញមានដូចជា វិទ្យាល័យបាក់ទូកប្រកួតថ្ងៃទី២២ខែឧសភាឆ្នាំ២០១៦ វិទ្យាល័យជម្ពូវ័នប្រកួតថ្ងៃទី២៩ខែឧសភា វិទ្យាល័យព្រះស៊ីសុវត្ថិប្រកួតថ្ងៃទី៥ខែមិថុនា និងវិទ្យាល័យឥន្រ្ទទេវីប្រកួតថ្ងៃទី១៩ ខែ មិថុនា និងប្រកួតផ្តាច់ព្រ័ត្រនាថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៦នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ។
តំណាងក្រុមហ៊ុនកូកាកូឡារូបនោះបានបន្តទៀតថា ក្រោយពីធ្វើការប្រកួតស្វែងរកក្រុមដែលមានពិន្ទុខ្ពស់ជាងគេទាំង៥វិទ្យាល័យតាមប្រភេទកីឡានីមួយៗរួចហើយនឹងត្រូវមកប្រកួតវគ្គផ្តាច់ព្រ័ត្រយកចំណាត់ ថ្នាក់លេខប្រចាំសាលារៀងៗខ្លួន។ ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ តំណាងវិទ្យាល័យត្រូវទទួលបានប្រាក់រង្វាន់ចំនួន៤.០០០ដុល្លារសម្រាប់យកទៅជួសជុលទីលានកីឡា ឬក៏យកជួសជុលសាលារបស់ពួកគេដើម្បីបម្រើដល់វិស័យកីឡាទៅមុខទៀត។ចំណាត់ថ្នាក់លេខ២ទទួលបានថវិកាចំនួន៣.០០០ដុល្លារ ចំណាត់ ថ្នាក់លេខ៣ទទួលបានថវិកាចំនួន២.០០០ដុល្លារ និងចំណាត់ថ្នាក់លេខ៤ទទួលបានថវិកាលើកទឹកចិត្តចំនួន១.០០០ដុល្លារ ។
គួរបញ្ជាក់ថា ថវិកាដែលជារង្វាន់សម្រាប់តំណាងដែលមាន សមាជិក៦២នាក់នោះ គ្រប់ចំណាត់ថ្នាក់ទាំងអស់ត្រូវយកថវិកាទាំងនោះទៅបម្រើដល់វិស័យកីឡាឬក៏ ជួសជុលសាលាតែប៉ុណ្ណោះ៕
ដោយ៖ សារីម