កងពលទាហានជើងទឹកលេខ៧របស់សហរដ្ឋអាមេរិកចូលទៅកាន់កំពង់ផែប្រទេសហ្វុីលីពីន

ចែករំលែក៖

កងពលទាហានជើងទឹកលេខ៧របស់អាមេរិកដែលមាននាវា៧គ្រឿងព្រមទាំងនាវាផ្ទុកយន្តហោះផង បានចូលទៅកាន់ កំពង់ផែប្រទេសហ្វុីលីពីនដូចការគ្រោងទុក។

កងពលលេខ៧រួមមាននាវាផ្ទុកយន្តហោះJohn C Stennis និងនាវាចម្បាំងបំពាក់ កាំជ្រួចមីស៊ីលការពារ Desron-21 ព្រម ទាំងកាំជ្រួចមីស៊ីលនាំផ្លូវផងដែរ និងមាន កម្លាំងទាហានជើងទឹកប្រមាណ៨,៥០០នាក់។

នេះមិនមែនជាលើកទីមួយឡើយដែល កងពលនាវាចម្បាំងអាមេរិកចូលទៅ កាន់ប្រទេសហ្វីលីពីន។ កន្លងមកកម្លាំងទាហានជើងទឹកអាមេរិកក៏បានចូលរួមនៅក្នុងការធ្វើសមយុទ្ធជាមួយប្រទេសហ្វុីលី ពីនផងដែរ ដែលមានឈ្មោះថា BASlikatan។

ការចូលទៅកាន់កំពង់ផែប្រទេសហ្វុីលីពីនបានបង្ហញយ៉ាងច្បាស់ថា អាមេរិកមានការប្តេជ្ញាការពារសម្ពន្ធមិត្តហ្វុីលីពីនគេច ផុតពីការគំរាមកំហែងរបស់ចិន។ ការលូកដៃកាន់តែជ្រៅរបស់អាមេរិកកំពុងតែជំរុញ ឲ្យមានការប៉ះទង្គិចគ្នាកើតឡើងរវាងអា មេរិកនឹងចិន។
កន្លងមករដ្ឋលេខាធិការក្រសួងការបរទេសចិនបានប្រកាសថា ចិនបានត្រៀម លក្ខណៈរួចជាស្រេចក្នុងការធ្វើសង្គ្រាមជា មួយអាមេរិកនៅដែនសមុទ្រចិនភាគខាងត្បូង។

រដ្ឋលេខាធិការក្រសួងការបរទេសចិន កាលពីថ្ងៃទី១៩ ខែឧសភា បានបញ្ជាក់ថា ចិនបានត្រៀមលក្ខណៈធ្វើសង្គ្រាមជាមួយអាមេរិក ដូច្នេះអាមេរិកមិនត្រូវឌឺដងចិននៅដែនសមុទ្រចិនភាគខាងត្បូងនោះឡើយ។

មន្ត្រីខាងលើបានបញ្ជាក់ទៀតថា ជនជាតិចិនមិនចង់ឲ្យមានសង្គ្រាមនោះឡើយ ដូច្នេះយើងចង់ឲ្យអាមេរិក មិនត្រូវមាន សកម្មភាពអ្វីនៅសមុទ្រចិនភាគខាងត្បូងនោះទេ។

ចិនបានប្រកាសពីដែនអធិបតេយ្យភា​ព នៅដែនសមុទ្រចិនភាគខាងត្បូងបំពាន​ទៅលើប្រទេសជាច្រើននៅក្នុងតំបន់។ ទាំង​​ នោះហើយបានធ្វើឲ្យអាមេរិកចូលរួមជា មួយប្រទេសដែលមានវិវាទជាមួយចិនដើម្បី ការពារប្រទេសទាំងនោះ។

ភាពតានតឹងរវាងអាមេរិកនឹងចិនកាន់​តែកើនឡើងខ្ពស់ក្រោយពេលប្រទេសទាំ​ង ពីរបានចោទប្រកាន់គ្នាទៅវិញទៅមកពី​ការ ជ្រៀតជ្រែកបំផ្លាញផលប្រយោជន៍របស់គ្នាទៅវិញទៅមក៕

haiquanmy

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print