ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០១៦កន្លងទៅកីឡាករជើង ចាស់ លួន សុខខេង មកពីក្លិបអាស៊ីកីឡា ត្រូវបានកីឡាករវ័យក្មេង ឡុង សុវណ្ណពៅ សិស្សគុនរបស់លោក ឡុង សាលវ័ន្ត ប្រើស្នៀតកណ្តាប់ដៃវាយទៅលើផ្ទៃមុខស្ទួនៗបណ្តាលឲ្យដួលទៅលើក្តាររេញហើយត្រូវលោកអាជ្ញាកណ្តាលរាប់២ដង គឺនៅទឹកទី៣ និងទឹក៤ហើយទីបំផុតលោកអាជ្ញាកណ្តាលក៏បញ្ឈប់ការប្រកួតនៅចុងទឹកទី៤តែម្តង ដោយសារមិនអារស៊ូទ្រាំនឹងកណ្តាប់ដៃ វាយដ៏ធ្ងន់របស់ ឡុង សុវណ្ណពៅ បាន នៅលើសង្វៀនទួរទស្សន៍ប៉ុស្តិ៍លេខ៥ អារីណា ។
ជំនួបប្រកួតរវាងកីឡាករ លួន សុខខេង នឹង ឡុង សុវណ្ណពៅ នាពេលនោះ គឺជាការ ប្រកួតជាលក្ខណៈវាយដណ្តើមពានរង្វាន់ស៊ីម៉ងត៍អូដ្ឋដែលត្រូវបានគណៈកម្មការ អនុញ្ញាតឲ្យកីឡាករទាំង៤នាក់ដែលមាន វត្តមានឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ សម្រាក១សប្តាហ៍នោះ ។ សុខខេងបាន ព្យាយាមវាយបកទៅលើសុវណ្ណពៅដោយប្រើស្នៀត ទាត់និងប្រើជង្គង់ ប៉ុន្តែគ្មាន ប្រសិទ្ធភាពផ្ទុយទៅវិញត្រូវ សុវណ្ណពៅ ប្រើស្នៀតកណ្តាប់ដៃវាយចំៗទៅលើផ្ទៃ មុខ សុខខេង បណ្តាលឲ្យអាជ្ញាកណ្តាល រាប់ម្តងហើយម្តងទៀត រហូតដល់អាជ្ញា កណ្តាលសម្រេចបញ្ឈប់នៅក្នុងទឹកទី៤។
ជាមួយគ្នានោះដែរ កីឡាករ វ៉ាន់ ចាន់វេត មកពីក្លិបគីសែនមានប្ញទ្ធិអាវុធគីមីបាន យកឈ្នះកីឡាករជើងខ្លាំងវ័យក្មេង ឈិន ក្វាន់ង៉ុយ មកពីក្លិបមកុដរាជសីហ៍ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ដោយពិន្ទុ៕
ដោយ៖ សារីម