ខេត្តកោះកុងៈ នៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករង ខេត្តកោះកុង នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ ខ.ភ.ម បានអញ្ជើញចុះសាកសួរសុខទុក្ខនិងចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនដល់កងកំលាំងប្រដាប់អាវុធ តាមព្រំដែនកម្ពុជា-ថៃទិសកោះកុង។
តាមរយៈនាយឧត្តមសេនីយ៍ផ្តល់ដល់នេះ គឺកងកំលាំងប្រដាប់អាវុធទាំងអស់បានសំដែងនូវការដឹងគុណចំពោះសម្តេចតេជោ ដែលតែងតែគិតគូជាប់ជានិច្ច អំពីសុខទុក្ខរបស់កងកំលាំង និងបានប្តេជ្ញាការពារបូរណភាពទឹកដី ការពាររដ្ឋាភិបាល គោរព និងអនុវត្តតាមអនុសាសន៍ របស់សម្តេចតេជោ ដោយឥតងាករេ៕
សុខ ខេមរា
...