ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយសារលង់ទឹក

ចែករំលែក៖

កណ្ដាល: ប្រជាពលរដ្ឋប្រទះឃើញសាកសពក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ អណ្ដែតទឹកអូរដោយសន្និដ្ឋានថា ជាករណីលង់ទឹក ។ករណីនេះបង្កការភ្ញាក់ផ្អើលឡើង

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២វេលាម៉ោង១១និង៣០នាទី​ព្រឹក ចំណុចទឹកអូរក្រោយផ្ទះឈ្មោះ ម៉ែន ស៊ីយ៉ុង ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម​  ខេត្ត​កណ្ដាល​  

  មន្ត្រីនគរបាលស្រុកល្វាឯមបានដឹងថា ជនរងគ្រោះ‌ឈ្មោះ​ ​អ៊ុន គុនរតន: ភេទប្រុស អាយុ ០៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម​ ខេត្តកណ្តាល។

    ប្រភពដដែលបន្តថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្មេងរងគ្រោះនៅផ្ទះជាមួយម្តាយបង្កើតឈ្មោះគៀន ភារៈ ចំណែកឪពុកឈ្មោះ អ៊ុន រដ្ឋា ទៅចំការ ។ ជាទម្លាប់ក្មេងរងគ្រោះតែងតែរត់លេងចុះឡើងពីផ្ទះម្ដាយទៅផ្ទះជីដូនដែលនៅជាប់ក្បែរគ្នាចំពោះម្តាយពុំបានចាប់អារម្មណ៍ ស្រាប់តែនៅវេលាម៉ោង១១:៣០ នាទី ឈ្មោះម៉ៃ សុវណ្ណនិមិត្ត ភេទប្រុស អាយុ ៣៤ឆ្នាំ បានដើរកាត់តាមអូរ(ចំណុចកើតហេតុ) ដើម្បីទៅរកស្ទូចត្រីស្រាប់តែឃើញក្មេងរងគ្រោះលិចក្នុុងទឹកអណ្តែតឃើញតែសក់ក្បាលក៏ស្រង់ចេញមកពីទឹកហើយយកទៅឲ្យម្តាយក្មេងរងគ្រោះភ្លាមនោះត្រូវបានក្រុមគ្រួសារក្មេងរងគ្រោះនាំគ្នាធ្វើចលនាសង្គ្រោះនិងបម្រុងដឹកយកទៅមន្ទីរពេទ្យតែក្មេងរងគ្រោះបានស្លាប់បាត់ទៅហើយ ។

     ការ​ពិនិត្យ​សាកសព លើដងខ្លួន​​ ជនរងគ្រោះ​មិនមានស្លាកស្នាមអ្វី​គួរឲ្យកត់​សំគាល់​ឡេីយ​។ ការសន្និដ្ឋាន​   ជនរងគ្រោះស្លាប់ដោយសារលង់ទឹក។

    ក្រោយពិនិត្យសាកសព បានប្រគល់ជូនក្រុមគ្រួសារក្មេងរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print