យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់ចំផ្ទះពលរដ្ឋ នៅក្នុងទីក្រុង New Hampshire អាមេរិក បណ្តាលឲ្យមនុស្សនៅលើយន្តហោះស្លាប់ទាំងអស់។
សារព័ត៌មាន Dailay mail នៅថ្ងៃទី២២ខែតុលា បានផ្សាយថា យន្តហោះធុនតូចបានធ្លាក់នៅជិតអាកាសយានដ្ឋាន Keene ស្ថិតនៅតំបន់ Cheshire ទីក្រុង New Hampshire ដោយបានដាំក្បាលបុកចំផ្ទះពលរដ្ឋ ។ ហេតុការគ្រោះថ្នាក់ខាងលើបង្កឲ្យមាន អណ្តាតភ្លើងឆាបឆេះមានកម្ពស់ដល់ទៅ១០ ម៉ែត្រ ។
មន្ត្រីក្នុងតំបន់ Keene បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅជិតអាកាសយានដ្ឋាន Keene ដោយយន្តហោះធ្លាក់ចំផ្ទះពលរដ្ឋ ប៉ុន្តែមិនបណ្តាលអោយអ្នកណារងរបួសនោះទ្បេីយ ដោយសារតែ មិនមានមនុស្សនៅផ្ទះ ។
នៅពេលនេះគេមិនទាន់ដឹងច្បាស់ថា នៅលើយន្តហោះមានមនុស្សប៉ុន្មាននាក់នៅឡើយទេ។ មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់កំពុងតែស្រាវជ្រាវ ។ សារព័ត៌មាន WHDH បានបញ្ជាក់ថា យន្តហោះដែលជួបគ្រោះថ្នាក់ជាប្រភេទ Beechcraft Sierra មាន៤ម៉ាស៊ីន ៕
រូបថត : tienphong.vn