រដ្ឋមន្រ្តីថ្មីកសិកម្ម លោក ឌិត ទីណា ប្រើគ្រប់មធ្យោបាយពិនិត្យស្ថានភាពស្រូវដែលកំពុងលិចទឹក នៅខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តនានា !

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : រដ្ឋមន្រ្តីថ្មី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ឌិត ទីណា ជិះគោយន្តពិនិត្យស្ថានភាពស្រូវដែលកំពុងលិចទឹក នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នេះ! ដើម្បីទទួលបានព័ត៌មានជាក់លាក់ ពីផលប៉ះពាល់ និងរកដំណោះស្រាយ ជួយដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ។

សូមបញ្ជាក់ថា, ក្រោយឡើងកាន់តំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ភ្លាម, លោក ឌិត ទីណា រួមជាមួយមន្រ្តីជំនាញ បានចំណាយពេលចុះពិនិត្យតាមខេត្ត ទីជនបទរហូត ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងពីផលដំណាំដែលជួបបញ្ហាផ្សេងៗ ជាពិសេសតំបន់ខ្លះត្រូវបានទឹកជន់លិច!

ប្រជាពលរដ្ឋសង្ឃឹមថា, រដ្ឋមន្រ្តីថ្មីកសិកម្ម នឹងអាចដោះស្រាយបញ្ហាកសិកម្មជូនបងប្អូនកសិកររបស់យើង ទទួលបានប្រសិទ្ធខ្ពស់ ហើយអ្វីដែលកសិកររបស់យើងចង់បានបំផុតនោះ គឺពួកគាត់ចង់បានការចំណេញខ្ពស់ជាមួយទិន្នផលកសិកផលពួកគាត់!

ប្រជាពលរដ្ឋសូមជូនពរលោករដ្ឋមន្រ្តីមានសុខភាពល្អ និងទទួលបានជោគជ័យសម្រាប់ភារកិច្ចថ្មីលើវិស័យកសិកម្មរបស់យើង! ។
សូមបញ្ជាក់ថា, នៅទឹកដីខេត្តកំពង់ចាម កាលពីម្សិលមុិញ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ បានថ្លែងថា, ថ្ងៃនេះ ខ្ញុំ​មាន​ឱកាស​បាន​រាស់​ដី​ដោយ​ប្រើ​គោយន្ត​ជា​លើក​ដំបូង​នៅ​ក្នុង​ជីវិត។ បើ​ទោះ​បី​ជាមាន​ជំនួយ​ពី​គ្រឿង​យន្ត​ក៏​ពិត​មែន ប៉ុន្តែ​ការងារ​នេះ​មិន​ស្រួល​ពេក​ទេ។ ពុកម៉ែ​បង​ប្អូន​កសិករ​​ពិត​ជា​ហត់​នឿយ​ណាស់។

លោករដ្ឋមន្ត្រីបានបន្តថា, ខ្ញុំ​សូម​អរគុណ​បង​ប្អូន​កសិករ​នៅ​ខេត្ត​កំពង់ចាម​ថ្ងៃ​នេះ ដែលបាន​ចំណាយ​ពេល​អញ្ជើញ​ចូល​រួម​នៅ​ក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​ខ្ញុំ និងបានអនុញ្ញាតឱ្យខ្ញុំបានចុះស្រែធ្វើស្រូវដោយផ្ទាល់។

​បេសកកម្មរបស់ខ្ញុំថ្ងៃនេះ សម្រេចបានការចែកស្រូវពូជដល់បងប្អូនកសិករ​ចំនួន ៤៩៧គ្រួសារ​ មក​ពី​ឃុំ​ចំនួន​៤​ គឺ​ ឃុំ​កៀនជ្រៃ​ ឃុំរចេក​ ឃុំ​ហាន់ជ័យ​ និង​ឃុំ​គគរ​ ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់ចាម។

គោលដៅបន្ទាប់សម្រាប់បេសកកម្មរបស់ខ្ញុំថ្ងៃស្អែក គឺខេត្តសៀមរាប។
លោកថា, ទាំងអស់គ្នាដើម្បីកសិកម្មកម្ពុជា ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print