ខេត្តបាត់ដំបង៖ បុរសម្នាក់ ដោយសារតែពិសារសុរាច្រើនរហូតដល់ស្រវឹងជោគជាំ រួចព្យាយាមបេីកត្រឡប់ទៅផ្ទះ ប៉ុន្តែជាអកុសលបណ្ដាលឱ្យធ្លាក់ប្រឡាយទឹកលង់ស្លាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃសៅរ៍ទី២២ ខែតុលា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ករណីខាងលើនេះ បានកេីតឡេីងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ ស្ថិតនៅចំណុច ក្រុមទី២៩ ភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ម៉ក់ សំបូរ ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅ ភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានអោយកម្លាំងសមត្ថកិច្ចចុះពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថា សពឈ្មោះ ម៉ក់ សំបូរ នេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។ មូលហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង រួចជិះម៉ូតូធ្លាក់ប្រឡាយទឹកបណ្ដាលឲ្យលង់ទឹកស្លាប់ ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖សហការី