តាកែវ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកព្រៃកប្បាសធ្វើការឃាត់ខ្លួនខណៈពួកគេកំពុងប្រើប្រាស់គ្រឿងញៀននៅក្នុងមុង។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៦ខែកក្កដាវេលាម៉ោង១៧និង០០នាទីស្ថិតនៅក្នុងភូមិព្រៃល្វាកើតឃុំព្រៃល្វាស្រុកព្រៃកប្បាសខេត្តតាកែវ។
ជនសង្ស័យទាំង៣នាក់រួមមាន: ១-ឈ្មោះស្រ៊ាង ឡៅប៉ិ ភេទប្រុស អាយុ២៣ ឆ្នាំ២-ឈ្មោះហាក់ បញ្ញាហៅ(ហើម)ភេទប្រុសអាយុ២៤ឆ្នាំ ៣-ឈ្មោះឌឹប ភៀនភេទប្រុសអាយុ៣៥ឆ្នាំ អ្នកទាំង៣រស់នៅភូមិឃុំកើតហេតុខាងលើ។
យោងតាមការបញ្ជាក់ពីលោកអ៊ូ វណ្ណារឹទ្ធអធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌស្រុកព្រៃកប្បាសបានអោយដឹងថាក្រោយពេលកំលាំងរបស់លោកទទួលបានព័ត៏មានថាមានករណីប្រើប្រាស់គ្រឿងញៀននៅចំនុចខាងលើលោកបានដឹកនាំកំលាំងចុះទៅធ្វើការបង្ក្រាបបានភ្លាមៗដោយជនទាំង៣កំពុងធ្វើសកម្មភាពប្រើប្រាស់នៅក្នុងមុងលើផ្ទះរបស់ឈ្មោះឌឹប ភៀន។
លោកបានបន្ដទៀតថាក្រោយពេលកំលាំងរបស់លោកធ្វើការឃាត់ខ្លួនរួមទាំងវត្ថុតាងមួយចំនួនដូចជាម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ីគីស្មាស់ពណ៏ទ្រែអ៊ីពាក់ស្លាកលេខនគរបាល១ ៧៧៧៨ជារបស់ឈ្មោះហាក់ បញ្ញាហៅ(ហើម)គ្រឿងញៀនប្រភេទម៉ាកទឹកកក១ថង់តូច ទូរសព្ទ័២គ្រឿងរួមទាំងសម្ភរៈប្រើប្រាស់មួយចំនួន។
ក្រោយពេលកំលាំងសមត្ថកិច្ចសាកសួរជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀនប្រភេទម៉ាកទឹកកកពិតមែន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកំលាំងសមត្ថកិច្ចស្រុកព្រៃកប្បាសកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តតាកែវនិងបន្ដបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ដតាមនិតិវិធីច្បាប់៕ ជីសូរកា