សមត្ថកិច្ច អាវុធហត្ថខេត្តក្រចេះបង្ក្រាបរថយន្តយីឌុបដឹកឈើ២គ្រឿងនៅស្រុកចិត្របុរី

ចែករំលែក៖

ខេត្តក្រចេះ៖ រថយន្តយីឌុបដឹកឈើប្រណីត២គ្រឿង ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តក្រចេះបង្ក្រាបឃាត់ កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិជ្រោយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ខណៈដឹកជញ្ជូនល្មើសច្បាប់ ។

លោក ទ្រី សុភក្រ្ត នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះបានឲ្យដឹងថា សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តពិតជាបានបង្ក្រាបចាប់រថយន្តដឹកឈើទាំង២គ្រឿងនេះមែន ក្នុងនោះ ក៏បានឃាត់ខ្លួនមនុស្ស៥នាក់ មានតៃកុងឡាន២នាក់ និងព្រូឡាន៣នាក់ ដែលកម្លាំងកងរាជអាវុធហត្ថកំពុងសាកសួរ ដើម្បីរកឲ្យឃើញពីម្ចាស់ឈើ ឬក្រុមហ៊ុនមួយណា តាមនីតិវិធី ដើម្បីចាត់ការតាមវិធានការ ។

លោកទ្រី សុភក្រ្តបន្តថា បច្ចុប្បន្នសមត្ថកិច្ចមិនទាន់ដឹងថា ម្ចាស់ឈើជានរណាពិតប្រាកដនៅឡើយទេ ដូច្នេះបន្ទាប់ពីការសាកសួររួច នឹងបញ្ជូនឈើមកជំនាញរដ្ឋបាលព្រៃឈើ វាស់វែង ពីចំនួនពិតប្រាកដ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ។

គួររំលឹកថា កន្លងទៅកម្លាំងកងរាជអាវុធហត្ថ​បានបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ ជាលទ្ធផល រឹបអូសឈើបានជាច្រើន និងកំពុងបន្តនីតិវិធីតាមផ្លូវតុលាការ ប៉ុន្តែ អ្វីដែលឈើកំពុងដឹកលោតឆត្រនេះ សង្ស័យថា មានការឃុបឃិតណាមួយពីសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដែលហានបំពានទៅនឹងការហាមឃាត់ ៕

sw

aq

a

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print