គ្លីនិក​សម្ភព​សោភា​បំបៅ​ទឹកដោះគោ​ទារក​ខុស​បច្ចេកទេស​បណ្តាល​ឱ្យ​ទារក​ឈ្លក់​ស្លាប់​

ចែករំលែក៖

​ភ្នំពេញ​៖​ តាម​ប្រភព​ព័ត៌មាន​ពី​ឪពុក​ទារក​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៦​ ប្រពន្ធ​របស់​គាត់​បាន​មាន​ផ្ទៃពោះ​គ្រប់​ខែ​ ហើយ​ឈឺពោះ​ឆ្លងទន្លេ​ ពេល​ឆ្លងទន្លេ​បាន​៣​ថ្ងៃ​ កូន​របស់​លោក​មាន​សុខភាព​ល្អ​ធម្មតា​ ស្រាប់តែ​បុ​គ្គ​លឹ​ក​គ្លី​និ​ចម្នាក់​បាន​បញ្ចុក​ទឹកដោះគោ​កូន​របស់​គាត់​រហូត​ឈ្លក់​ខ្លាំង​ ហើយ​នៅ​តែ​មិន​ព្រម​ឈប់​ បណ្តាល​ឱ្យ​ទារក​ខ្សោយ​សុខភាព​ទន់​ទៅៗ​ ក៏​ដឹក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​សង្គ្រោះ​បាន​បន្តិច​ កូន​របស់​លោក​ក៏​បាន​ដាច់​ខ្ស​ល់​ស្លាប់​យា​៉​ង​អាណោចអាធ័ម​តែ​ម្តង​ ។​

​ហេតុ​កាណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​គ្លី​និ​ច​សម្ភព​សោភា​ សង្កាត់​បឹង​ព្រលឹត​ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​បន្ត​ថា​ ឪពុក​ទារក​រង​គ្រោះ​ ឈ្មោះ​ ពៅ​ ពុត​ អាយុ​៣២​ឆ្នាំ​ ម្តាយ​ឈ្មោះ​ សរ​ ចាន់​វាសនា​អាយុ​៣១​ឆ្នាំ​ មុខរបរ​លក់​ថ្នាំ​ពណ៌​ នៅ​ផ្លូវ​២១៨​ សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​ ។​

​ប្រភព​ខាងលើ​បាន​រៀបរាប់​ថា​ កាលពី​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៦​ ប្រពន្ធ​របស់​គាត់​បាន​មាន​ផ្ទៃពោះ​គ្រប់​ខែ​ ហើយ​ឈឺពោះ​ឆ្លងទន្លេ​ ខ្លួន​ក៏​នាំ​ប្រពន្ធ​មក​គ្លី​និ​ច​សម្ភព​សោភា​ ។​ ពេល​ទៅ​ដល់​គ្លី​និ​ច​គ្រូពេទ្យ​ក៏​បាន​ពិនិត្យ​ផ្ទៃពោះ​ដោយ​អះអាង​ថា​ទារក​ក្នុង​ផ្ទៃ​ម្តាយ​មាន​សុខ​ភា​ល្អ​ធម្មតា​នឹង​ត្រូវ​ឆ្លងទន្លេ​នៅ​យប់​នេះ​ ហើយ​បញ្ជូន​ទៅ​បន្ទប់​លេខ​១០៤​ដែល​មាន​ម៉ា​ស៊ីន​ត្រជាក់​ក្នុង​តំលៃ​៥​យប់​៥​ថ្ងៃ​ចំនួន​៨០០​ដូ​ល្លារ​ ។​ រហូត​ដល់​ម៉ោ​ង​៤​នឹង​៤៥​នាទី​ទៀប​ភ្លឺ​កូន​គាត់​ក៏​បាន​ប្រ​សូត្រ​មក​ធម្មតា​តាម​កាលកំណត់​ មិន​មាន​បញ្ហា​អ្វី​ឡើយ​ ។​

​ឪពុក​ទារក​រង​គ្រោះ​បន្ត​ថា​ ស្រាប់​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ង​ទី​២១​ បុ​គ្គ​លឹ​ក​ស្រី​ម្នាក់​នៃ​គ្លី​និ​ច​សម្ភព​សោភា​ បាន​បំបៅ​ទឹកដោះគោ​ កូន​របស់​គាត់​រហូត​ឈ្លក់​ខ្លាំងៗ​នៅ​មិន​ព្រម​ឈប់​ ក៏​បណ្តាល​ឱ្យ​ទារក​ខ្សោយ​សុខភាព​ទន់​ទៅៗ​បាត់​មាត់​បាត់​ ក​ ក៏​ដឹក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​សង្គ្រោះ​បាន​បន្តិច​ទារក​នោះ​ក៏​បាន​ដាច់​ខ្ស​ល់​ស្លាប់​យ៉ាង​អ​ណោ​ច​អធ័ម​តែ​ម្តង​ ។​

​តាម​ប្រភព​បញ្ជាក់​ថា​ ពេល​រថយន្ត​សា​មុ​យ​របស់​គ្លី​និ​ច​នោះ​ដឹក​ទារក​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​កាល់​ម៉ែ​ត​ បាន​ទារ​ថ្លៃ​ដឹក​១០០​ដូ​ល្លារ​ បន្ថែម​ទៀត​ ។​

​ឪពុក​ទារក​រង​គ្រោះ​ និយាយ​ថា​តាម​ការ​បញ្ជាក់​របស់​គ្រូពេទ្យ​កាល់​ម៉ែ​ត​ថា​ ការ​ស្លាប់​របស់​ទារក​នោះ​គឺ​បណ្តាល​មក​ពី​ឈ្លក់​ទឹកដោះគោ​ជ្រាប​ដល់​សួត​ បុក​ទៅ​ដល់​បេះដូង​បណ្តាល​ឱ្យ​ឈាម​ដើរ​ប​ញ្ជ្រា​ស​ ក៏​ស្លាប់​តែ​ម្តង​ ។​ ចំណែក​គ្រូពេទ្យ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ធ្វើការ​នៅ​គី្ល​និ​ច​សម្ភព​សោភា​និយាយ​ថា​ទារក​នោះ​មាន​បេះដូង​ប្រហោង​តិចតួច​ទើប​បណ្តាល​ឱ្យ​ស្លាប់​ ហើយ​យើង​បាន​សម្របសម្រួល​បញ្ចប់រឿង​ជាមួយ​ឪពុក​ទារក​រង​គ្រោះ​រួចរាល់​ហើយ​ ។​

​មជ្ឈដ្ឋាន​មហាជន​បាន​និយាយ​ថា​ នេះ​ពិតជា​ការ​ធ្វេសប្រហែស​របស់​ម្ចាស់​គ្លី​និ​ច​សម្ភព​សោភា​ ដែល​កន្លង​មក​ក៏​ធ្លាប់​មានរឿង​ជា​ច្រើន​ផង​ដែរ​ ដែល​ទាមទារ​ឱ្យ​ក្រសួងសុខាភិបាល​មាន​វិធានការ​ចំពោះ​គ្លី​និ​ច​ខាងលើ​នេះ​ផង​ ព្រោះ​ក្រសួង​ទើបនឹង​ចុះ​បិទ​គ្លី​និ​ច​ឃឹម​រ៉ានី​សើមៗ​ កុំឱ្យ​ថ្ងៃក្រោយ​មានការ​ធ្វេសប្រហែស​ដូច្នេះ​ទៀត​ ។​

​កន្លង​ទៅ​ក្រសួងសុខាភិបាល​ ក៏​ធ្លាប់​បាន​ណែនាំ​រឹត​បន្តឹង​ការ​ត្រួត​ស្តង់ដារ​ គ្លីនិក​ មន្ទីរពេទ្យ​ និង​ឱសថស្ថាន​នានា​ ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ ឱ្យ​មានការ​ប្រុង​ប្រ​យ័៏​ត្ន​ និង​ត្រូវ​មានគុណ​ភាព​ផង​ដែរ​។​ ក្រសួង​នេះ​ក៏​ធ្លាប់​បាន​ធ្វើ​យុទ្ធនាការ​បិទ​គ្លីនិក​គ្មាន​ច្បាប់​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​។​ យុទ្ធនាការ​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ហេតុការណ៍​ ឆ្លង​មេរោគ​អេ​ដស៍​ ដល់​មនុស្ស​រាប់រ​យក​នាក់​ នៅ​ឃុំ​រកា​ ខេត្តបាត់ដំបង​ ដែល​បណ្តាល​មក​គ្រូពេទ្យ​ប្រចាំ​ភូមិ​ម្នាក់​បាន​ប្រើប្រាស់​ម្ចុ​ល​ចាក់​ថ្នាំ​រួម​។​ ក្រោយមក​គ្រូពេទ្យ​នោះ​ ក៏​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ផង​ដែរ​ ៕​

ses (3)

ses (1)

ses (2)

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print