ខេត្តកំពង់ស្ពឺ: នៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២២មុខសញ្ញាប្លន់ និងលួចយកម៉ូតូ នៅបណ្តោយផ្លូវជាតិលេខ៣ ត្រូវបានកម្លាំងនគរបាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើការបើកប្រតិបត្តិការបង្ក្រាប ក្នុងរយ:ពេល ២ថ្ងៃ ជាប់ៗគ្នា ដើម្បីវែកមុខក្រុមជនសង្ស័យធ្វើសកម្មភាពខាងលើ ។
សមត្ថកិច្ចបានបញ្ជាក់ថា, ការស៊ើបអង្កេត ស្រាវជ្រាវឈានទៅដល់ការបង្ក្រាបមុខសញ្ញាប្លន់ លួចយកម៉ូតូ និងទទួលផលចោរកម្ម ចំនួន០៦នាក់ ក្នងនោះរួមមាន៖
១.ឈ្មោះ នាក់ វ៉ាន់សាល ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី
២.ឈ្មោះ សាន់ វិសាល ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិដំរីស្លាប់ ឃុំព្រៃវិហារ ស្រុកគងពិសី
៣.ឈ្មោះ ជឹង សារិន ហៅ ឃិន ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិចម្ការដូង ឃុំព្រៃវិហារ ស្រុកគងពិសី
៤.ឈ្មោះ នួន ផាន់ណាក់ ហៅ ង៉ែត អាយុ ១៨ឆ្នាំ ភូមិតាភោគ ឃុំព្រៃវិហារ ស្រុកគងពិសី
៥.ឈ្មោះ ជិន សំណាង ភេទប្រុស អាយុ ២១ឆ្នាំ ភូមិចេកស្រទន់ ឃុំព្រៃវិហារ ស្រុកគងពិសី
៦.ឈ្មោះ សោ ចិន្តា ភេទស្រី អាយុ ៤២ឆ្នាំ ភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី (ទទួលផលចោរកម្ម ) និងមានដីកាបង្គាប់ឲ្យចាប់ខ្លួន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងធ្វើកំណត់ហេតុ ស្តាប់ចម្លើយ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិ ៕
ដោយ : សហការី