មានជនខិលខូច ឱកាសនិយម ! យករូបភាពប័ណ្ណសំគាល់បុគ្គលិកព័ត៌មាន អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ទាក់ទងទៅសុំថវិកា ឬការឧបត្ថម្ភផ្សេងៗពីមន្រ្តី អជ្ញាធរដែនដី ឬថៅកែ ម្ចាស់អាជីវកម្មមួយចំនួន

ចែករំលែក៖

ភ្នំពេញ : មានជនខិលខូច ឱកាសនិយម ! យករូបភាពប័ណ្ណសំគាល់បុគ្គលិកព័ត៌មាន អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ទាក់ទងទៅសុំថវិកា ឬការឧបត្ថម្ភផ្សេងៗពីមន្រ្តី អជ្ញាធរដែនដី ឬថៅកែ ម្ចាស់អាជីវកម្មមួយចំនួន។ នេះបើយោងតាម សេចក្តីជូនដំណឹង ! របស់ការិយាល័យព័ត៌មាននៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ។

ការិយាល័យព័ត៌មាននៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ចេញសេចក្តីជូនដំណឹងថា កន្លងមក ក៏ដូចជាបច្ចុប្បន្ន មានក្រុមជនខិលខូចបានយករូបភាពប័ណ្ណសំគាល់បុគ្គលិកព័ត៌មាន ( ឈ្មោះ ឈិត សាវី និងឈ្មោះ ងិន គីមឡេង អ្នកយកព័ត៌មានប្រចាំខេត្តសៀមរាប ) ទៅប្រើប្រាស់តាមបណ្តាញសង្គម ដោយទាក់ទងទៅសុំថវិកា ឬការឧបត្ថម្ភផ្សេងៗពីមន្រ្តី អជ្ញាធរដែនដី ឬថៅកែ ម្ចាស់អាជីវកម្មមួយចំនួនជាដើម។

ទាក់ទងនឹងករណីខាងលើនេះ ការិយាល័យព័ត៌មាននៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន សូមបដិសេធចំពោះសកម្មភាពដ៏ស្មោកគ្រោក ថោកទាប និងគ្មានវិជ្ជាជីវៈរបស់ក្រុម ឬជនបោកប្រាស់ទាំងនោះ។
ការិយាល័យព័ត៌មានសូមបញ្ជាក់ថា គ្រប់ពេល និងគ្រប់ទីកន្លែងដែលត្រូវបានអនុញ្ញាតិឲ្យចុះបំពេញការងារ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា អ្នកយកព័ត៌មានរបស់យើងគ្រប់រូបសុទ្ធតែមានលិខិតបេសកកម្ម និងការឧបត្ថម្ភពីក្រុមហ៊ុនត្រឹមត្រូវ ជាពិសេសប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈការងារ ដូច្នេះគ្មានការចាំបាច់ណាមួយក្នុងការទាក់ទងស្នើសុំប្រាក់ឧបត្ថម្ភពីបុគ្គលណាម្នាក់ ឬអង្គភាព ស្ថាប័នណាមួយឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន ព្រមទាំងចូលរួមសហការដើម្បីឈានទៅធ្វើការស្វែងរកមុខជនឆបោកករណីបែបនេះមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

សូមសមត្ថកិច្ច និងក្រសួង ស្ថាប័នពាក់ព័ន្ធ មេត្តាចាត់វិធានការចំពោះការប្រព្រឹត្តរបស់ក្រុម ឬបុគ្គលដែលគ្មានសីលធម៌ និងវិជ្ជាជីវៈក្នុងអាជីពសារព័ត៌មានដូចដែលកំពុងកើតមានជាបន្តបន្ទាប់នេះ។

សូមអរគុណ !

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print