ស្លាប់ម្នាក់របួសធ្ងន់២នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ យុវជនម្នាក់បានស្លាប់នៅ កន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹងកាលពីវេលាម៉ោង៧:២០ នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១១ ៥-១៦ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ហម ហាប់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាកម្មករ ជិះម៉ូតូម៉ាកស្មាស់ ពណ៍ក្រហម-ខ្មៅ គ្មានស្លាកលេខ មាន ទីលំនៅក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ។ ជនរងគ្រោះម្ខាងទៀតមិន ស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ម៉ាក ដាលីម ផលិតនៅប្រទេសកូរ៉េ ពាក់ ស្លាកលេខ Prees-0007K ជិះមនុស្ស ២ នាក់ ស្រី១-ប្រុស១ រងរបួសទាំងអស់គ្នា ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា ម៉ូតូទាំង២គ្រឿងបើកក្នុងទិសដៅផ្ទុយគ្នា  ក្នុងនោះជនរងគ្រោះ ដែលស្លាប់ជិះម៉ូតូម៉ាកស្មាស់តែម្នាក់ឯងក្នុងទិសដៅពីភ្នំពេញទៅកៀនស្វាយដោយបើកបរក្នុងល្បឿនលឿន ពេលមកដល់កន្លែងកើតហេតុបានបើកប្រជែងជាមួយរថយន្តនៅពីមុខបណ្តាលអោយចូលមកខាងចំណែកផ្លូវរបស់ជនរងគ្រោះម្ខាងទៀតដែលកំពុងបើកបរក្នុងគន្លងផ្លូវធ្វើចរាចរណ៍ពោលគឺខាងស្តាំដៃរបស់ខ្លួន ។

គ្រានោះក៏បុកគ្នាចំពីមុខពេញទំហឹងបណ្តាលអោយជនរងគ្រោះដែលជិះម៉ូតូស្មាស់បែកក្បាលស្លាប់នៅកន្លែងកើតហេតុ ដោយសារមិនមានពាក់មួក សុវត្ថិភាព ដោយឡែកជនរង គ្រោះម្ខាងទៀតរងរបួសទាំង២នាក់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

បើតាមប្រភពព័ត៌មានមួយ ទៀតប្រាប់ថាអ្នកជិះម៉ូតូស្មាស់ បើកបរក្នុងស្ថានភាពស្រវឹង បើកឆ្លងផ្លូវពីជើងទៅត្បូងមិនប្រយ័ត្ន ពេលនោះជនរងគ្រោះ ដែលជិះម៉ូតូពាក់ស្លាកលេខ  Prees បើកតាមបណ្តោយ ផ្លូវជាតិជាន់ហ្វ្រាំងមិនទាន់ក៏បុកចំពីមុខពេញទំហឹងតែម្តង ។

លោក ហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកកៀនស្វាយដែលចុះវាស់វែងនៅកន្លែងកើតហេតុបានអោយដឹងថា ករណីនេះកើត ឡើងដោយការបើកបរមិនប្រយ័ត្ន បើតាមការវាស់វែងអ្នក ជិះម៉ូតូស្មាស់បើកចូលមកខាង ចំណែកផ្លូវធ្វើចរាចរណ៍របស់ភាគីម្ខាងទៀត ។

ក្រោយកើតហេតុមធ្យោ បាយទាំង២គ្រឿងត្រូវសមត្ថកិច្ចដឹកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមច្បាប់ ៕សណ្តោស

20150726_200025_resized

20150726_201940_resized

20150726_201948_resized

...

20150726_203526_resized

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print