សារព័ត៌មានSankei បានផ្សាយថារដ្ឋាភិបាលបារំាងនឹងលុបចោលរាល់ទណ្ឌកម្មទៅលើប្រទេសអីរ៉ង់ ក្រោយពេលប្រទេសអិស្លាមមួយនេះបានចុះកិច្ចព្រមព្រៀងជាមួយលោកខាងលិចថាមិនផលិត គ្រប់បែកបរមាណូនោះឡើយ។ ការសម្រេចលុបទណ្ឌកម្មចោលជាផ្លូវការនឹងត្រូវបានអនុម័តព្រមគ្នាជាមួយអង្គការសហប្រជាជាតិ អាមេរិកនិងអឺរ៉ុប។
ជប៉ុនបានដាក់ទណ្ឌកម្មទៅលើប្រទេសអីរ៉ងចាប់តាំងពីខែកញ្ញាឆ្នាំ២០០៧ ហើយទណ្ឌកម្មបានពង្រីកបន្ថែមនៅឆ្នាំ២០១០ក្រោមសម្ពាធពីអាមេរិក។ ការដាក់ទណ្ឌកម្មទៅលើប្រទេសជប៉ុនរួមមាន ការកាត់បន្ថយចរារណ៍ធនាគារជាមួយអីរ៉ង់ ឈប់វិនិយោគទៅលើវិស័យប្រេង និងថាមពលរបស់អីរ៉ង់។
ជប៉ុននិងអីរ៉ង់មានទំនាក់ទំនងពាណិជ្ជកម្មជាប្រពៃណី។ មានពេលខ្លះចំនួនប្រេងឆៅដែលនាំចូលពីអីរ៉ង់មានរហូតដល់៣០ភាគរយនៃថាមពលប្រេងរបស់ជប៉ុន។ បើទោះបីកន្លងមករងទណ្ឌកម្មតែជប៉ុននៅតែជាអតិថិជនដ៏សំខាន់មួយរបស់អីរ៉ង់។
បើទោះជប៉ុនចូលរួមដាក់ទណ្ឌកម្មទៅលើអីរ៉ង់រយ:ពេលកន្លងមកតែ ប្រទេសទាំងពីរនៅតែរក្សាទំនាក់ទំនងការបរទេសបានយ៉ាងល្អប្រសើរ។ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកKishida បានបំពេញទស្សនកិច្ចទៅកាន់អីរ៉ង់កាលពីឆ្នាំ២០០៣ហើយរដ្ឋមន្ត្រីការបរទេសអីរ៉ង់ក៏បានទស្សនកិច្ចទៅកាន់ជប៉ុនវិញនៅឆ្នាំ២០១៤ផងដែរ។
កាលពីឆ្នាំ២០០៤ ក្រុមហ៊ុនប្រេងអន្តរជាតិINPEX របស់ជប៉ុនទទួលបានជោគជ័យនៅក្នុងការដេញថ្លៃខួងយកប្រេងដល់ទៅ៧៥ភាគរយនៃប្រេងទាំងអស់នៅភាគខាងត្បូងប្រទេសអីរ៉ង់។ប៉ុន្តែដោយរងសម្ពាធពីអាមេរិកក្រុមហ៊ុនជប៉ុនក៏បានសម្រេចបោះបង់ចោលផលប្រយោជន៍នៅទីនោះ៕