Man United បង្ហាញអនាគតកាន់តែភ្លឺស្វាងដោយគ្មាន Ronaldo

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United ប្រហែលជាមិនឈ្នះការប្រកួតដំបូងរបស់ពួកគេទេ ចាប់តាំងពីមិនមានការបង្ហាញខ្លួនCristiano Ronaldo នៅក្នុងក្រុម ប៉ុន្តែកាលពីថ្ងៃសៅរ៍ ទី២២ តុលាបានទទួលទ្ធផលស្មើ ១–១ នៅទឹកដី Chelsea ហាក់ដូចជាបញ្ជាក់ពីជំនឿថា ពួកគេប្រសើរជាងដោយគ្មានតារាឆ្នើមរូបនេះ។

ទោះបីជាពួកគេត្រូវការការវាយបកនៅនាទីទី៩៤ពីCasemiro ដើម្បីជួយសង្រ្គោះបាន១ពិន្ទុក៏ដោយ ប៉ុន្តែក្រុម Man United មានភាពលេចធ្លោសម្រាប់ផ្នែកធំនៃការប្រកួត ហើយមើលទៅកាន់តែស្អិតរមួតជាងដោយគ្មានកីឡាករ Ronaldo ដោយការលេងត្រូវចង្វាក់គ្នាផងដែរ។

Ronaldo ដែលត្រូវបានបញ្ជាឱ្យហ្វឹកហាត់តែម្នាក់ឯងដោយគ្រូបង្វឹក Erik ten Hag ចាប់តាំងពីចាកចេញមុនការប្រកួតពីការឈ្នះ ២–០ លើក្រុម Tottenham Hotspur កាលពីដើមមកនោះ បានចាប់ផ្តើមការប្រកួត Premier League ត្រឹមតែ២ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ គឺការចាញ់ Brentford ៤–០ និងស្មើ ០–០ ជាមួយ Newcastle United។

ក្នុង​ការ​ទទួល​ជ័យ​ជម្នះ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​របស់ Man Utd ក្នុង​រដូវ​កាល​នេះ​ទល់​នឹងក្រុមធំៗដូចជា Liverpool, Arsenal និង Tottenhamកីឡាករ​វ័យ៣៧ឆ្នាំ​រូប​នេះ​បាន​លេង​សរុប៣៦នាទីប៉ុណ្ណោះ​។

ការសម្រេចចិត្តតែមួយគត់របស់គាត់បានកើតឡើងនៅពេលដែលគាត់បានស៊ុតបាល់បញ្ចូលទីក្នុងជ័យជម្នះ ២–១ នៅលើទឹកដីក្រុម Everton បន្ទាប់ពីលោក Ten Hag ត្រូវបានដាក់គាត់នៅពេលដែលខ្សែប្រយុទ្ធAnthony Martial បានរងរបួស និងជាគ្រាប់ទី៧០០របស់គាត់នៅក្នុងបាល់ទាត់ក្លិប។

ទោះជាយ៉ាងនេះក្តី ពេលវេលាដ៏អស្ចារ្យរបស់ Ronaldo កាន់តែកម្រមាន។ សូម្បីតែនៅក្នុង Europa League ជាកន្លែងដែលគាត់បានចាប់ផ្តើមការប្រកួតទាំង៤ទល់នឹងគូប្រកួតដែលមានកម្រិតមធ្យមដូចជាក្រុម Sheriff Tiraspol និង Omonia Nicosia គាត់ស៊ុតបានតែ១គ្រាប់គត់ ហើយនោះគឺជាការពិន័យបាល់ប៉េណាល់ទី។

Ronaldo គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Man Utd កាលពីរដូវកាលមុន ជាមួយនឹងគ្រាប់បាល់១៨គ្រាប់ក្នុងចំណោម៥៧គ្រាប់ក្នុង Premier League របស់ក្រុម បន្ទាប់ពីត្រឡប់ទៅ Old Trafford ចំពេលមានអ្នកគាំទ្រយ៉ាងច្រើន ក្នុងរយៈពេល១២ឆ្នាំបន្ទាប់ពីការឈ្នះពានរង្វាន់របស់គាត់ជាមួយក្លិប។

ទោះបីជាយ៉ាងណាក៏ដោយ ក្លិបក៏បានរងបរាជ័យជាបន្តបន្ទាប់ដូចជាចាញ់ ៥–០ នៅផ្ទះ Liverpool និង ៤–១ លើក្រុម Watford និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ក្នុងក្របខ័ណ្ឌ Premier Leagueកាលពីរដូវកាលមុន ៕

...

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print