ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ « ឧត្ដមសេនីយ៍ត្រី » ដល់នាយនគរបាលជាតិ ជាន់ខ្ពស់ចំនួន១៦រូប

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ គឺព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តម្លើងឋានន្ដរស័ក្ដិ «ឧត្ដមសេនីយ៍ត្រី» ដល់នាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃចំនួន១៦រូប។
ក្នុងព្រះរាជក្រឹត្យមាត្រា២ ត្រាស់បង្គាប់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ ។

ខាងក្រោមនេះ ព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print