នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងថ្នាំញៀន៦កញ្ចប់ ម៉ូតូបក្ខពួក៤គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌពោធិសែនជ័យល្បាត ការពារក្នុងភូមិសាស្ត្រឃាត់ខ្លួននិងដកហូតថ្នាំញៀនចំនួន៦កញ្ចប់តូចនិងម៉ូតូចំនួន៤គ្រឿង ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅដើម្បីធ្វើការសាកសួរ។

ហេតុការណ៍នេះធ្វើឡើងនៅពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវបេតុងចូលភូមិកប់គង ស្ថិតក្នុងសង្កាតចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យដែលឃាត់មានឈ្មោះ អ៊ូ ប្រុសវិន អាយុ២៦ឆ្នាំ មានទីលំនៅភូមិកើតហេតុ ហើយសមត្ថកិច្ចបានឆែករកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៦កញ្ចប់តូច រួមនិងម៉ូតូ៤គ្រឿង ម៉ាកស្មាស់វី ២គ្រឿង (ម៉ូតូរបស់ជនសង្ស័យមួយគ្រឿង ) និង២គ្រឿងទៀតម៉ាក Suzuki Let និងម៉ាក Suzuki  Nex ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងអន្តរាគមន៍ ចំនួន២ម៉ូតូមានគ្នា៤នាក់បានជិះល្បាតការពារក្នុងមូលដ្ឋាន ខណ៖ដែលជិះមកដល់ចំណុចផ្លូវបេតុច្រកចូលភូមិកប់គង ក៏ប្រទះឃើញក្រុមក្មេងទំនើងមួយក្រុមមានគ្នា៦នាក់ កំពុងឈរនិងអង្គុយលើម៉ូតូ ឃើញដូច្នេះកម្លាំងបានចូលទៅបម្រុងសាកសួរនាំ ស្រាប់តែក្រុមក្មេងទាំងនោះនាំគ្នារត់ចោលម៉ូតូ ទៅប្រសាចពេញផ្លូវ។ ក្រោយមកក៏ឃាត់បានជនសង្ស័យម្នាក់នេះតែម្តង ។ បន្ទាប់ពីឃាត់បានសមត្ថកិច្ច រកឃើញថ្នាំញៀនម៉ាទឹកកក ចំនួន៦កញ្ចប់តូច និងចាប់យកម៉ូតូចំនួន៤គ្រឿងដែលក្រុមក្មេងទាំងនោះនាំគ្នារត់ចោល ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង បញ្ចូនមកប៉ុស្តិ៍ចោមចៅដើម្បីធ្វើការសាកសួរនិងកសាងសុំណុំរឿងបញ្ចូនទៅអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត ៕

image1

image2

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print