ត្រៀម​បញ្ជូនខ្លួន​មុខសញ្ញាជួញដូរគ្រឿងញៀន​ ៣នាក់​ រួច​និង​គ្រឿង​ញៀន​សរុបជិត​ ៤គីឡូក្រាម​ ទៅតុលាការ​

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន សរុបជិត៤គីឡូក្រាម ត្រូវបានកម្លាំងចំរុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជាបន្ទាប់បន្ត​ រួច​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ នៅថ្ងៃពុធទី​២៦​ ខែតុលា​ ឆ្នាំ​២០២២។

យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២២:១៥នាទី​ បានឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ខណៈកម្លាំងចុះល្បាតដល់នៅចំណុចគង់ហុង ផ្លូវលំ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ជនសង្ស័យឈ្មោះ ម៉ុន ប៊ុននាង ហៅ ពេក ភេទ ប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ គ្មាន វត្ថតាងដកហូត៖ ក្រាមសថ្លា (សង្ស័យជាសារធាតុញៀន) ១ថង់ធំល្មម។

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង១៣:១៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយ​កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន​ និងអាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ បង្ក្រាប​ ឆែកឆេរករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះលេខ១១​ផ្លូវមង្គលA ភូមិតាព្រំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ឈ្មោះ​ នុត កែវសាវរ៉ា​ ភេទប្រុស​ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។ បន្ទាប់ពីបានចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ នុត កែវសាវរ៉ា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវឃាត់ខ្លនជនសង្ស័យចំនួនម្នាក់ទៀត ភេទប្រុស ជនជាតិខ្មែរ នៅចំណុចផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ។

វត្ថុតាងដកហូត៖ ថ្នាំញៀន ចំនួន​១០,៦១៧គ្រាប់​ ប្រភេទកញ្ចប់រូបសេះ ពណ៌ក្រហម ចំនួន​០៩កញ្ចប់​ (ប្រភេទ​អ៉ិចស្តាស៊ី (MDMA) ពណ៌ផ្កាឈូក ចំនួន៤,000គ្រាប់, ប្រភេទ​អ៉ិចស្តាស៊ី (MDMA) ពណ៌បៃតងខ្ចី ចំនួន៦,៦១៧គ្រាប់, ប្រភេទ​អ៉ិចស្តាស៊ី (MDMA) ពណ៌ក្រហមរូបសេះ ចំនួន 0៩កញ្ចប់, ប្រភេទ​អ៉ិចស្តាស៊ី (MDMA) ម្ស៉ៅម៉ដ្ឋ ពណ៌ទឹកសមុទ្រ ទម្ងន់១១២.១៥g, ប្រភេទមេតំហ្វេតាម៉ីន (Ice) ទម្ងន់២១៨.៧៥g, ជញ្ជីងសម្រាប់ថ្លឹង ចំនួន០១គ្រឿង, រថយន្ត ចំនួន០១គ្រឿង និងម៉ូតូ០១គ្រឿង ។

...

បច្ចុប្បន្នជនសង្ស័យ​ និងវត្ថុតាងខាងលើ កម្លាំងជំនាញត្រៀមបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print