សមត្ថកិច្ចនគរបាលបន្តឃាត់ខ្លួនមនុស្ស៦នាក់តាមខ្នងផ្ទះយកមកអប់រំ ករណីឆក់ត្រីខុសច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ឃុំព្រៃធំ
បានចុះប្រតិបត្តិការឃាត់ខ្លួនមនុស្ស៦នាក់តាមខ្នងផ្ទះយកមកអប់រំ ក្នុងករណីឆក់ត្រីខុសច្បាប់នៅស្រុកកំពង់រោទ៍។

ការចុះប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០២២ ស្ថិតនៅភូមិ ព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទ៏។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា
បន្ទាប់ពីមានប្រជាពលរដ្ឋល្អបានរាយការណ៍ថាក្នុង ភូមិ ព្រៃធំ ឃុំព្រៃធំ
ស្រុកកំពង់រោទិ៍ មានអ្នករកស៊ី ឆក់ត្រីខុសច្បាប់និងក្រោមការយកចិត្តទុកដាក់ពីលោក ហែម សាមុត  អធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍បានដាក់បញ្ជាផ្ទាល់ទៅកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំព្រៃធំ។

ការចុះប្រតិបត្តិការនេះដឹកនាំលោក លោកអន ជ័យុត្ថា និង លោក ពេជ្រ ថាវី សហការជាមួយ ប៉ុស្ត៏រដ្ឋបាល ឃុំព្រៃធំ និង អាជ្ញាមូលដ្ឋាន  បានដក ហូត អំភ្លីឆក់ត្រី ខុស ច្បាប់ តាមខ្នងផ្ទះ ជាលទ្ធផលបាន អំភ្លីឆកត្រី ចំនូន៦ និង ដងឆក់ត្រី ចំនូន ៦ និងធ្វើកិច្ចសន្យា អប់រំពួកគាត់អោយបញ្ឍប់មុខរបររកសុីឆក់ត្រីបន្តទៀតបើនៅតែបន្តឆក់និងចាត់វិធានការណ៍តាមច្បាប់។

...

បច្ចុប្បន្ន វត្ថុទាំងអស់ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃធំ រងចាំថ្នាក់ដឹកនាំធ្វើការដុតបំផ្លាញចោលនាពេលខាងមុខ៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print