លោកឃួង ស្រេង ប្រាប់អាជ្ញាធរខណ្ឌ ត្រូវគ្រប់គ្រងហាងបញ្ចាំស្របច្បាប់ ឲ្យ បានល្អជាប់ជាប្រចាំ និងរកចំណូលជូនជាតិបានថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពិភាក្សាការងារលើការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទាន នៅក្នុងរាជធានីភ្នំពេញ ដើម្បីអោយកុងស៊ីបញ្ចាំធ្វើអាជីវកម្មដោយស្របច្បាប់ មិនបង្កបទល្មើស ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងរកចំណូលជូនជាតិបានថែមទៀត។

    កិច្ចប្រជុំពិភាក្សានេះបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអគ្គនាយកនៃនិយ័តករអាជីវកម្មអច លនវត្ថុ និងបញ្ចាំ ,ប្រធានសមាគមអ្នកទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានកម្ពុជានិងគណៈប្រតិភូនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំផងដែរ។

   លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំពិភាក្សានេះធ្វើឡើង ដើម្បីស្វែងរកធាតុចូលមួយ យកមកអនុវត្តអោយបានល្អ ទាំងអ្នកបើកអាជីកម្មបញ្ចាំនិងអ្នកយកទ្រព្យទៅបញ្ចាំ ។ លោកបន្តថា ជាទូទៅ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចត្រូវការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ។ កុងស៊ីបញ្ចាំដែលមិនមានច្បាប់ បង្កបទល្មើស ត្រូវតែមានទោសទណ្ឌ។ អាជ្ញាធររាជធានីភ្នំពេញ មិនបានហាមឃាត់បងប្អូនប្រជាពលរដ្ឋ ក្នុងការបើកអាជីវកម្មកុងស៊ីបញ្ចាំនោះទេ តែកុងស៊ីបញ្ចាំនោះត្រូវតែ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ។

   លោក ឃួង ស្រេង បានបន្តទៀតថា កុងស៊ីបញ្ចាំនេះ មាន២ ៖ទី១ កុងស៊ីបញ្ចាំស្របច្បាប់ វាបានបំរើផលប្រយោជន៍អោយប្រជាពលរដ្ឋ ខណៈដែលប្រជាពលរដ្ឋមានបញ្ហាអ្វីមួយ ហើយយកទ្រព្យរបស់ពួកគាត់ទៅបញ្ចាំដើម្បីដោះស្រាយ ។ ទី២ កុងស៊ីបញ្ចាំមិនស្របច្បាប់ វាបានបង្កហានិ ភ័យសម្រាប់ប្រជាពលរដ្ឋ ដោយវាបានបង្កអោយមានបទល្មើសលួចឆក់ប្លន់។ដូច្នេះការងារនេះយើងត្រូវរៀបចំអោយបានល្អ ដើម្បីបំរើផលប្រយោជន៍ទាំងសងខាង ពោលគឺបានប្រយោជន៍ទាំងកុងស៊ីបញ្ចាំនិងអ្នកយកទ្រព្យទៅបញ្ចាំ និងបានរកចំណូលចូលរដ្ឋថែមទៀត។ 

...

      ជាក់ស្តែងសម្រាប់ពេលនេះ ពោលគឺក្រោយពីអាជ្ញាធររាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនិងកុងស៊ីបញ្ចាំខុសច្បាប់ ជាទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ ឃើញថា បទល្មើសលួចឆក់ ប្លន់ ធាក់យកម៉ូតូ បានស្ងប់ស្ងាត់ ដែលការងារនេះត្រូវតែបន្តអនុវត្តអោយកាន់តែល្អប្រសើរថែមទៀត៕. សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print