ភ្នំពេញ:ជនសង្ស័យមួយក្រុមបើកម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចតែត្រូវបានអ្នកបើកម៉ូតូឡាំប្រឺតាបើកកៀរម៉ូតូឲ្យដួលត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវជិះល្បាតតាមផ្លូវមកទាន់ឃាត់បានពីរនាក់ ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួនបាត់អស់។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣រសៀលថ្ងៃទី ២៦ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ១០៥ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ HWA JEONG ភេទស្រី អាយុ៤០ឆាំ្ន មុខរបរនៅផ្ទះជនជាតិកូរ៉េ សា្នក់នៅខុនដូរកាំកូស៊ីធី សង្កាត់ទួលសងែ្ក២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យទី១.មានឈ្មោះ លី អាល់រីហ្វីន អាយុ១៨ឆ្នាំមុរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់ច្រាំងចំរេះ១ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។
ទី២.ជនសង្ស័យឈ្មោះ ម៉ាន ហាហ្វីស៊ីន អាយុ២៣ឆាំ្ន សា្នក់នៅ ភូមិបឹងឈូក សងា្កត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ( មានសារធាតុញៀន )។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងទៀតថា នៅម៉ោងកើតហេតុជនរងគ្រោះបានជិះឡាំប្រឺតា អង្គុយចុចទូរសព្ទស្រាប់តែមានជនសង្ស័យចំនួន០៤នាក់ជិះម៉ូតូចំនួន៣គ្រឿងបានធ្វើឆក់ទូរសព្ទពីជនរងគ្រោះបានសំរេច ហើយភ្លាមនោះត្រូវបានអ្នកបើកម៉ូតូឡាំប្រឺតាកៀរម៉ូតូជនសង្ស័យដួលឃាត់បានជនសង្ស័យចំនួន២នាក់ ចំណែក២នាក់ទៀតជិះគេចខ្លួនបាត់ស្របពេលកំលាំងល្បាតឃើញជួយអន្តរាគមន៍នាំយកជនសង្ស័យរួមទាំងវត្ថុតាងមកកាន់ស្នាក់ការប៉ុស្តិ៍ទួលសង្កែ១ដើម្បីសួរនាំ។
សម្ភារះដកហូតរួមមាន:ទូរសព្ទចំនួន១គ្រឿងម៉ាក IPhone 13 (ជារបស់ជនរងគ្រោះបានប្រគល់ជូនជនរងគ្រោះវិញ)
ម៉ូតូហុងដាSCOOPYពណ៍ខ្មៅស្លាកលេខភ្នំពេញ 1I-L.7474 (របស់ជនសង្ស័យឈ្មោះលី អាល់រីហ្វីន) ។
ម៉ូតូម៉ាកហុងដាSCOOPYពណ៍សរសា្លកលេខភ្នំពេញ1JN-0994(របស់ជនសង្ស័យឈ្មោះម៉ាន ហាហ្វីស៊ីន) ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងរបស់ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ