តុលាការកំពូលតម្កល់ទោសស្រ្តីម្នាក់ជាប់ពន្ធនាគារ២៨ឆ្នាំពីបទជួញដូរគ្រឿងញៀនជាង ១៥ គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ ៖ ប្រភពព័តិមានពីតុលាការកំពូល បានអោយដឹងនៅព្រឹកថ្ងៃទី ២៧ខែ តុលា ឆ្នាំ ២០២២នេះថា មានស្ត្រីម្នាក់ត្រូវបានក្រុមប្រឹក្សាតុលាការប្រកាសសាលដីកា តម្កល់ទោសអោយ ជាប់ពន្ធនាគារកំណត់២៨ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ « ដឹកជញ្ជូន និង ជួញដូរគ្រឿងញៀនដោយខុសច្បាប់ » ។

អំពើល្មើសនេះប្រព្រឹត្តកាលពីអំឡុង ​ឆ្នាំ​២០១៩ ​នៅត្រង់​ចំណុច​ក្រុម​ទី​៨ ​ភូមិ​កម្មករ ​សង្កាត់​ស្វាយ​ប៉ោ ​ក្រុង​បាត់​ដំបង។

លោក និល ណុន  ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ពុំ ស៊ន ភេទស្រី អាយុ ៦៣ ឆ្នាំ កើតឆ្នាំ(  ១៩៥៩ ) ។
នៅក្នុងសំណុំរឿងនេះ  ស្ត្រីជាប់ចោទ ពុំ ស៊ន  ត្រូវបានសាលាដំបូងខេត្ត បាត់ដំបង កាត់ទោសកាលថ្ងៃ ទី ៣០ ខែ តុលា ឆ្នាំ ២០១៩ ផ្ដន្ទាទោសដាក់ពន្ធនាគាកំណត់ ២៨ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន  ៥០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ « រក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន » តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា។
ជនជាប់ចោទ ឈ្មោះពុំ ស៊ន និងបក្សពួក២នាក់ឈ្មោះ តាត គិរី ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ ឈួន ម៉ារី ភេទស្រីអាយុ២៩ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃ​ទី​១២ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ​ត្រង់​ចំណុច​ក្រុម​ទី​៨ ​ភូមិ​កម្មករ ​សង្កាត់​ស្វាយ​ប៉ោ ​ក្រុង​បាត់​ដំបង ​។

...

ក្រោយឃាត់ខ្លួន សមត្ថកិច្ចអាវុធហត្ថបានដកដកហូតបាន គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន៩ គីឡូ ទម្ងន់ ៦០០​ ក្រាម -គ្រឿង​ញៀន​ប្រភេទ​WY ​ចំនួន​ ២៦៩​កញ្ចប់​ ទម្ងន់​៦​គីឡូ នឹង​១០០​ក្រាម​ ស្មើ​នឹង​៥៣​,​៨០០​ ក្រាម- គ្រឿងញៀនសរុប​ទម្ងន់​១៥,៨​គីឡូ​ក្រាម​ ,​ ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន​ចំនួន​០២​គ្រឿង​,​ រថយន្ត​ចំនួន​០១​គ្រឿង​,​ ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​,​ ប្រាក់​រៀល​ចំនួន​១,៧៨៩,០០០​រៀល ​និង​២,៣៦០​បាត​ ៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print