អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានលើសផែនការក្នុងរយៈពេលជិត១០ខែ អាករគ្រប់ប្រភេទបានចំនួនប្រមាណ ២ ៩៣០ លានដុល្លារអាមេរិក សម្រេចបាន ១០៤ ភាគរយ ​នៃផែនការដែលកំណត់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កន្លងទៅ បានសសើរដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលប្រមូលពន្ធបានលើសផែនការកំណត់តាមច្បាប់ ។ ឥឡូវអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទបានចំនួនប្រមាណ ២ ៩៣០ លានដុល្លារអាមេរិក សម្រេចបាន ១០៤ ភាគរយ ​នៃផែនការដែលកំណត់ដោយច្បាប់ ក្នុងរយៈពេលដើមឆ្នាំ មកដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២។

បើតាមប្រកាសព័ត៌មាន ស្តីពីវេទិកាពន្ធដារ សភាពាណិជ្ជកម្មអឺរ៉ុប ឆ្នាំ២០២២ ដែលសហការរៀបចំដោយ​អគ្គ​នាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជានៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២ បាន​បង្ហាញឲ្យដឹងថា ​ចាប់តាំងពីឆ្នាំ ២០១២ ​រហូតមកដល់បច្ចុប្បន្ន គឺ​សរុបមកជិត ១០ឆ្នាំ ​អតិរេកក្នុងការ​ប្រមូល​ចំណូលពន្ធ គឺមិនមែនមកពីការបន្ថែមបន្ទុកពន្ធ ទៅលើអ្នកជាប់ពន្ធនោះឡើយ ពោលគឺបាន​មក​ពីការ​ខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​ ក្នុងការអនុវត្តកំណែទម្រង់ ​និងទំនើបកម្មពន្ធដារ ដោយមាន​អភិបាលកិច្ចល្អ ​គឺជាគោលការណ៍ស្នូលនៃកំណែទម្រង់ ​និងទំនើបកម្មនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីឈានទៅបង្កើតប្រព័ន្ធពន្ធដារដ៏រឹងមាំ បង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការបង់ពន្ធ ប៉ុន្ដែពិបាកក្នុងការគេចវេះពន្ធ។

ចំពោះជោគជ័យនៃការប្រមូលចំណូលនេះដែរ គឺបណ្ដាលពីការខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច ប្រកប​ដោយឆន្ទៈមោះមុត ភាពជឿជាក់ ស្មោះត្រង់ ក្លាហាន និងហ្មត់ចត់ ជាពិសេសក្រោមការដឹកនាំ​យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានគ្រប់គ្រងស្ថានភាពកូវីដ-១៩ បានជោគជ័យ ​និងអនុវត្តនូវយុទ្ធនាការចាក់វ៉ាក់សាំងទូទាំង​ប្រទេស ហើយបានសង្គ្រោះប្រជាជនកម្ពុជា ​និង​ទប់ស្កាត់ការរីក​រាលដាល​នៃជំងឺកូវីដ-១៩ បានទាន់​ពេលវេលា​ ដែលជំរុញឱ្យប្រទេសកម្ពុជាអាចបើកដំណើរការប្រទេសឡើងវិញ ​កាលពីខែ វិច្ឆិកា ឆ្នាំ២០២១ នាពេលកន្លងមក។

តាមប្រកាសព័ត៌មាន បានបញ្ជាក់ថា ទោះបីជាក្នុងបដិការដ៏លំបាកនៃជំងឺកូវីដ-១៩ កំណែទម្រង់​និងទំនើបកម្មរដ្ឋបាលសារពើពន្ធ ​ព្រមទាំងវិធានការបុរេសកម្មនានាបានជំរុញ និងធានាបាននូវ​និរន្តរភាព​នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ អគ្គនាយកដ្ឋានពន្ធដារនៅតែបន្តកំណែ​ទម្រង់​ថែមទៀត ទន្ទឹមនឹងផែនការកំណត់ដោយច្បាប់ ​ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ២០២៣ គ្រោងនឹងកើនឡើង ធៀបនឹងឆ្នាំ២០២។
សូមបញ្ជាក់ថា, កាលពីម្សិលមុិញនាវេលាម៉ោង ០៨:៣០នាទីព្រឹក ថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា មានរៀបចំវេទិកាពន្ធដារ ឆ្នាំ២០២២ (TAX FORUM 2022) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និង លោក TASSILO BRINZER ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងតំណាងក្រុមហ៊ុន។
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារក៏បានរម្លឹកពី កម្មវិធី “ពន្ធដារកម្ពុជា” ស្តីពី
ពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print