ភ្នំពេញ : សេចក្តីថ្លងការណ៍របស់ប្រធានអាស៊ាន កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា
នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅ លេខាធិការដ្ឋានអាស៊ាន ដើម្បីពិភាក្សាអំពីវិធីសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែប្រសើរឡើងនូវកិច្ចព្រម ព្រៀងឯកច្ឆ័នប្រាំចំណុច ( 5PC) ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន កាលពីនៅថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០២១ និងដើម្បីស្នើជាអនុសាសន៍សម្រាប់ប្រមុខដឹកនាំអាស៊ាន ធ្វើការពិចារណា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។ តំណាងកម្រិតមិនមែននយោបាយរបស់មីយ៉ាន់ម៉ា ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ ប៉ុន្តែពុំមានការឆ្លើយតបជាវិជ្ជមានពីមីយ៉ាន់ម៉ានោះឡើយ។
កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈយ៉ាងទូលំទូលាយអំពីវិធីក្នុងការពង្រឹងការអនុវត្ត 5PC ដើម្បីជួយ ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា តម្រូវការក្នុងការចាប់ផ្តើមឡើងវិញនូវទំនាក់ទំនងយ៉ាងពេញលេញ និង ជាប្រក្រតីរបស់មីយ៉ាន់ម៉ាជាមួយអាស៊ាន សារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងកសាងសហគម ន៍អាស៊ានដោយពុំមានការរំខាន និងមធ្យោបាយសម្របសម្រួលនិងពន្លឿនការផ្ដល់ជំនួយមនុស្សធម៌ ជូនដល់ប្រជាជនមីយ៉ាន់ម៉ា និងការបញ្ចប់ឱ្យបានឆាប់នៃការវាយតម្លៃតម្រូវការរួមដែលដឹកនាំដោយ មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) 1
ទន្ទឹមនឹងការបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃ 5PC ដែលសង្កត់ធ្ងន់លើមជ្ឈភាពអាស៊ាន និង តួនាទីនាំមុខរបស់អាស៊ាន ក្នុងការប្រគល់ជូនប្រជាជនមីយ៉ាន់ម៉ានូវសន្តិភាពនិងប្រក្រតីភាពឡើងវិញ រដ្ឋមន្ត្រីការបរទេសនិងតំណាងប្រទេសសមាជិកអាស៊ានដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានរំលឹក ឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមុតមាំរបស់កម្ពុជា ក្នុងនាមជា ប្រធានអាស៊ាន និង លោក ឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពី មីយ៉ាន់ម៉ា ក្នុងការអនុវត្ដអាណត្តិរបស់ខ្លួនក្នុងរយៈពេល ១០ខែ កន្លងមកនេះ។
កិច្ចប្រជុំក៏បានរំឮកដល់ទស្សនកិច្ចបើកផ្លូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅកាន់មីយ៉ាន់ម៉ា ដែលបានត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចទាំង០២ លើករបស់ប្រេសិតពិសេស។ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា លោក នៅតែប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការជំរុញអាទិភាពទាំង០៣ ដែលកម្ពុជាបានដាក់ចេញតាំងពីការចាប់ផ្តើមតួនាទីជាប្រធានអាស៊ានគឺ (១) បញ្ឈប់ ឬកាត់បន្ថយអំពើហិង្សា (២) សម្របសម្រួលផ្ដល់ជំនួយមនុស្សធម៌ និង (៣) បង្កើតបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនានយោបាយរវាងភាគីពាក់ព័ន្ធ។
ការពិតណាស់ ស្ថានការណ៍ជាក់ស្ដែងនៅតែមានភាពដុនដាប និងផុយស្រួយ ហើយនេះមិន មែនដោយសារកង្វះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់អាស៊ាន និងប្រេសិតពិសេសនោះទ ប៉ុន្តែដោយសារតែភាពស្មុគស្មាញ និងភាពលំបាកនៃជម្លោះអូសបន្លាយរាប់ទសវត្សរ៍របស់មីយ៉ាន់ម៉ា ដែលធ្វើឱ្យកាន់តែធ្ងន់ធ្ងរដោយវិបត្តិនយោបាយបច្ចុប្បន្ន។ ទោះបីជាមានបញ្ហាប្រឈមចម្បងទាំងនេះ យ៉ាងណាក្តី ក៏អង្គប្រជុំបានឯកភាពថាអាស៊ានមិនគួរបាក់ទឹកចិត្ត ហើយគួរតែបង្កើនការប្តេជ្ញាចិត្តបន្ថែម ទៀតដើម្បីជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី ឱ្យបានឆាប់បំផុត។
លើសពីនេះ អង្គប្រជុំបានឯកភាពជាឯកច្ឆន្ទ ការសម្រេចចិត្តក្នុងអាស៊ានត្រូវផ្អែកលើការ ពិគ្រោះយោបល់ និងកុងសង់ស៊ីស ហើយគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន ត្រូវតែជាវិធីសាស្ត្រនាំផ្លូវដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយស្ថានការណ៍នៅ មីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេស និងអ្នកតំណាងដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ ក៏បានអះអាង សាជាថ្មីអំពីសារៈសំខាន់និងភាពចាំបាច់នៃ 5PC ហើយបានគូសបញ្ជាក់ពីតម្រូវការក្នុងការពង្រឹងការ អនុវត្ត 5PC បន្ថែមទៀត តាមរយៈសកម្មភាពដែលមានកំណត់ពេលវេលាជាក់លាក់ មានភាពជាក់ស្ដែង និងអនុវត្តបាន។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គួរតែដល់ពេលដែលយើងត្រូវធ្វើសកម្មភាពជាក់ ស្តែង ហើយអាស៊ានត្រូវចាប់ផ្ដើមសកម្មភាពរួមគ្នាដោយគោរពអធិបតេយ្យ បូរណភាពទឹកដី និងផល ប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ាជាស្នូល។ កិច្ចប្រជុំក៏បានទទួលស្គាល់ថា ភាគីពាក់ព័ន្ធទាំងអស់នៅ មីយ៉ាន់ម៉ា សុទ្ធតែមានចំណែកក្នុងការបញ្ចប់ ឬធ្វើឱ្យវិបត្តិនយោបាយបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរ ដែលបាន បណ្តាលឱ្យបាត់បង់ជីវិតមនុស្សជាច្រើននាក់ បំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រទេសមីយ៉ាន់ម៉ា និងបង្ក ផលប៉ះពាល់យូរអង្វែងដល់សេដ្ឋកិច្ច ហើយវាមានភាពចាំបាច់និងបន្ទាន់ដែលដំណើរការនៃការសន្ទនា ត្រូវតែចាប់ផ្ដើមឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
ដើម្បីធានាបាននូវការអនុវត្ត 5PC ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព និងការ បញ្ចប់ឲ្យបានឆាប់នូវវិបត្តិនយោបាយបច្ចុប្បន្នក្នុងប្រទេសមីយ៉ាន់ម៉ា អង្គប្រជុំក៏បានពិភាក្សាអំពី អនុសាសន៍គន្លឹះដែលត្រូវដាក់ជូនប្រមុខដឹកនាំអាស៊ានពិចារណា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើក ទី៤០ និង៤១ នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕
ដោយ : សុខ ខេមរា